Sami Khedira មិនបានហោះទៅលេងនៅទីក្រុងម៉ាឌ្រីដ ដោយសារតែចង្វាក់បេះដូងមិនប្រក្រតី
អ៊ីតាលី៖ ខ្សែបម្រើ Sami Khedira របស់ក្រុម Juventus ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញថា មានចង្វាក់បេះដូងលោតមិនទៀងទាត់ ហើយមិនអាចចូលទីលានបាន ខណៈពេលដែលរូបគេកំពុងទទួលការព្យាបាល ។
អតីតកីឡាករ Real Madrid រូបនេះ នឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដី Atletico Madrid ដោយសារ ត្រូវទទួលការព្យាបាលចង្វាក់បេះដូងដើរមិនទៀងទាត់ ។ ចង្វាក់បេះដូង ដើរខុសប្រក្រតី និងជារឿយៗមានភាពខុសប្លែកពីធម្មតា អាចនាំអោយមានបញ្ហាដូចជាវិលមុខ, ដកដង្ហើមខ្លីៗ និងអស់កំលាំងទៀតផង ។
ខ្សែបម្រើវ័យ ៣១ឆ្នាំ នឹងនៅទីក្រុង Turin ដើម្បីទទួលការព្យាបាលតាមវេជ្ជសាស្រ្ត ហើយនៅរដូវកាលនេះ រូបគេបានចូលលេងត្រឹមតែ ១៥ដងប៉ុណ្ណោះ ដោយសារតែរបួសញឹកញាប់ពេក៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍