Connect with us

Neymar​ ​ថា​ ​រូបគេ​ធ្លាប់​ដេក​យំ​នៅផ្ទះ​ ​រយៈពេល​ ​២ថ្ងៃ​ ​បន្ទាប់ពី​របួស​បាក់ឆ្អឹង​ជើងស្តាំ​

បារាំង​៖​ ​ខ្សែប្រយុទ្ធ​ប្រេស៊ីល​ ​Neymar​ ​បាន​ឲ្យដឹង​ថា​ ​រូបលោក​ ​ធ្លាប់​បាន​ដេក​យំ​អស់​រយៈពេល​ ​២ថ្ងៃ​ ​បន្ទាប់ពី​របួស​បាក់ឆ្អឹង​ជើងស្តាំ​ ​កាលពី​ចុងខែ​មករា​ ​។​ ​
​តារា​ឆ្នើម​របស់​ ​Paris​ ​St​-​Germain​ ​រូប​នេះ​នឹង​ត្រូវ​សម្រាក​ព្យាបាល​រហូតដល់​ខែមេសា​ ​បន្ទាប់ពី​ប៉ះទង្គិច​ក្នុង​ជំនួប​ទល់នឹង​ ​Strasbourg​ ​ក្នុង​ពានរង្វាន់​ ​French​ ​Cup​ ​។​ ​នេះ​ជា​ការ​រង​របួស​ដូចគ្នា​ដែល​គាត់​បាន​ជួបប្រទះ​ ​កាលពី​ខែកុម្ភៈ​ឆ្នាំមុន​ ​ដែល​ស្ទើ​តែ​មិនបាន​ចូលលេង​ ​World​ ​Cup​ ​ដោយសារ​ ​តែ​ត្រូវ​វះកាត់​ ​និង​ត្រូវ​សម្រាក​ពីទី​លាន​រយៈពេល​ ​៣ខែ​ ​។​ ​ ​ ​ ​ ​
​គ្រាប់ពេជ្រ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​ ​បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ ​Globo​ ​របស់​ប្រេស៊ីល​ថា​៖​ ​«​របួស​លើក​នេះ​ ​ហាក់ដូចជា​ពិបាក​ជាង​មុន​ ​។​ ​ខ្ញុំ​បាន​ចំណាយពេល​ ​២ថ្ងៃ​ ​យំ​នៅផ្ទះ​។​ ​របួស​លើកដំបូង​ខ្ញុំ​ទទួលការ​វះកាត់​ ​ដូច្នេះ​ ​វា​មិន​ពិបាក​ដូច​លើក​នេះ​ទេ​»​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម