Connect with us

Harry​ ​Kane​ ​ទំនង​អាច​ចូលលេង​ ​ក្នុង​ការប្រកួត​ទល់នឹង​ក្លិប​ ​Burnley​ ​បន្ទាប់ពី​រង​របួស​កជើង​

អង់គ្លេស​៖​ ​ខ្សែប្រយុទ្ធ​ ​Harry​ ​Kane​ ​របស់​ក្រុម​ ​Tottenham​ ​ទំនង​អាច​ចូលលេង​បាន​ ​ក្នុង​ការប្រកួត​ទល់នឹង​ក្លិប​ ​Burnley​ ​នៅ​កីឡដ្ឋាន​ ​Turf​ ​Moor​ ​នៅក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នា​ថ្ងៃសៅរ៍​ ​ក្រោយពី​ត្រលប់​ទៅ​ហ្វឹកហាត់​មុនពេលកំណត់​ ​។​ ​
​ប្រធាន​ក្រុមជម្រើសជាតិ​អង់គ្លេស​អាយុ​ ​២៥ឆ្នាំ​រូប​នេះ​ ​បាន​រង​របួស​កជើង​ក្នុង​ការ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​បិសាច​ក្រុ​ហម​ ​Manchester​ ​United​ ​កាលពី​ថ្ងៃទី១៣​ ​ខែមករា​ ​។​ ​ដំបូង​ឡើយ​របួស​នេះ​ត្រូវ​បាន​គិតថា​ ​នឹង​មិន​អាច​ចូល​ហ្វឹកហាត់​បាន​រហូតដល់​ដើមខែ​មីនា​ ​ប៉ុន្តែ​ពេលនេះ​ ​មិន​ដូច​ការ​គិត​នោះ​ទេ​។​
​អវត្តមាន​របស់​ ​Kane​ ​សម្រាប់​ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង​ឡុងដ៍​ ​បាន​ឈ្នះ​ការប្រកួត​ក្នុង​លី​ហ្គ​ចំនួន​ ​៤លើក​ ​និង​ផ្តួល​ក្រុម​ខ្លាំង​ ​Dortmund​ ​៣​-​០​ ​នៅ​ ​Champions​ ​League​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ពួកគេ​បាន​ចាញ់​ ​Chelsea​ ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ ​EFL​ ​Cup​ ​និង​ ​Crystal​ ​Palace​ ​ក្នុង​ក្របខ័ណ្ឌ​ ​FA​ ​Cup​ ​ជុំ​ទី៥​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម