Connect with us

Real​ ​Madrid​ ​កំណត់​តម្លៃ​ខ្លួន​ ​Bale​ ​ប្រហែល​ ​១២០លាន​អឺ​រ៉ូ​ ​សម្រាប់​រដូវក្ដៅ​នេះ​

អេ​ស៉្បាញ​៖​ ​Real​ ​Madrid​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​នឹង​ពិចារណា​រាល់​សំណើ​សម្រាប់​កីឡាករ​ ​Gareth​ ​Bale​ ​នៅ​រដូវ​ក្តៅ​នេះ​ ​ដោយ​ក្លិប​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ទទួលយក​ការ​ដេញថ្លៃ​ ​ក្នុងទឹក​ប្រាក់​ប្រហែល​ ​១២០​ ​លាន​អឺ​រ៉ូ​ ​។​
​ខ្សែប្រយុទ្ធ​អន្តរ​ជា​តិ​វែល​រូប​នេះ​ ​មិនសូវ​ជាប់​ជម្រើស​ដំបូង​នៅ​ ​Santiago​ ​Bernabèu​ ​នៅ​រដូវ​កាល​នេះ​ ​បន្ទាប់ពី​ការ​មកដល់​ ​និង​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​កីឡាករ​វ័យក្មេង​ ​Vinicius​ ​Junior​ ​។​ ​អតីត​គ្រាប់ពេជ្រ​របស់​ ​Spurs​ ​រូប​នេះ​ ​ត្រូវ​ដាក់ឲ្យ​អង្គុយ​នៅ​កៅអី​បម្រុង​សម្រាប់​ការផ្លាស់ប្ដូរ​នៅ​ចុង​ម៉ោង​ច្រើន​លើក​ច្រើន​សារ​ ​។​
​ជាមួយ​កំណត់ត្រា​របួស​ ​ក៍​ជាផ្នែក​មួយ​ ​ដែល​ធ្វើឲ្យ​ពេលវេលា​នៅ​អេស្ប៉ាញ​របស់​កីឡាករ​វ័យ​ ​២៩ឆ្នាំ​រូប​នេះ​ ​ដល់ទី​បញ្ចប់​ ​។​ ​ការសែត​ ​Sport​ ​ក៍​បាន​ឲ្យដឹង​ថា​ ​ប្រធាន​ក្លិប​ ​លោក​ ​Perez​ ​មានបំណង​បំបែក​កំណត់ត្រា​ក្លិប​ ​ដោយ​លក់​ ​Bale​ ​ក្នុង​តម្លៃ​ប្រហែល១២០លាន​អឺ​រ៉ូ​ ​ខណៈ​ដែល​ក្រុម​ការពារ​ជើងឯក​ ​UCL​ ​បាន​ចំណាយ​ប្រាក់​ ​១០១លាន​អឺ​រ៉ូ​ ​សម្រាប់​កីឡាករ​រូប​នេះ​កាលពី​ឆ្នាំ​ ​២០១៣​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម