ក្រុម U22 ឥណ្ឌូនេស៊ី និង ក្រុម U22 ម៉ាឡេស៊ី ទទួលបានមួយពិន្ទុ ដូចគ្នា ក្រោយបញ្ចប់ការប្រកួត ដោយលទ្ធផល ២ ទល់នឹង ២
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 របស់ប្រទេសឥណ្ឌូនេស៊ី និង ក្រុម U22 របស់ប្រទេសម៉ាឡេស៊ី ទទួលបានមួយពិន្ទុដូចគ្នា ក្រោយការប្រកួតដ៏ស្វិតស្វាញ និងបានបញ្ចប់ទៅដោយលទ្ធផល ២ ទល់នឹង ២ ។
ក្រុម U22 ឥណ្ឌូនេស៊ី បានបើកការប្រកួតជាមួយក្រុម U22 ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង ១៥ និង ៣០នាទី រសៀល ដោយក្នុងនោះ ពេញមួយតង់ទី១ ក្រុមទាំងពីរ មិនអាចរកគ្រាប់បាល់ស៊ុតបញ្ជូលទីគ្នា បាននោះទេ ។
ចូលដល់តង់ទី២ ក្រុម U22 ឥណ្ឌូនេស៊ី ធ្វើបានសម្រេច ដោយស៊ុតបាល់បញ្ជូលទី បានមួយគ្រាប់ មុននៅនាទីទី ៥២ ដោយកីឡាករ Satria Tama Hardiyanto ប៉ុន្តែ រយៈជិត១០នាទីក្រោយមក ក្រុម U22 ម៉ាឡេស៊ី បានស៊ុតបញ្ជូលទីមួយគ្រាប់ តាមស្មើវិញ នៅនាទីទី៦២ ដោយកីឡាករ Syahiran Nik Mat ។ តាមរយៈការខិតខំយ៉ាងស្វិតស្វាញ ក្រុម U22 ឥណ្ឌូនេស៊ី រកបានគ្រាប់ទី២ របស់ខ្លួន នៅនាទីទី៧៧ ដោយកីឡាករ Muhamad Luthfi Kamalbaharsyah ប៉ុន្តែក្រុម U22 ម៉ាឡេស៊ី តាមបានមួយគ្រាប់ស្មើវិញទៀត នៅនាទីទី៨៦ ដោយកីឡាករ Hadi Fayyadh Abdul Razak ។ ចប់ការប្រកួត ក្រុមឥណ្ឌូនេស៊ី និង ក្រុមម៉ាឡេស៊ី ទទួលបានលទ្ធផលស្មើគ្នា ២ ទល់នឹង ២ និងទទួលបាន ១ពិន្ទុដូចគ្នា ។
តាមរយៈលទ្ធផលនេះ ក្រុមឥណ្ឌូនេស៊ី ទទួលបានសរុប ២ពិន្ទុ ក្រោយការប្រកួត ២លើក និង ឈរលេខ២ នៅក្នុងពូល B ជាបណ្តោះអាសន្ន ដោយរង់ចាំមើលលទ្ធផលនៃការប្រកួតរវាងក្រុម U22 កម្ពុជា និង ក្រុម U22 មីយ៉ាន់ម៉ា ។ កាលពីប្រកួតដំបូង ក្រុម U22 ឥណ្ឌូនេស៊ី ក៏ធ្វើបានត្រឹមលទ្ធផល ១ ទល់នឹង ១ ជាមួយក្រុមមីយ៉ាន់ម៉ា ផងដែរ ។
សម្រាប់ការប្រកួតបន្ទាប់ គឺក្រុមឥណ្ឌូនេស៊ី នឹងត្រូវជួបជាមួយក្រុមកម្ពុជា ដែលជាម្ចាស់ផ្ទះ ខណៈដែលក្រុមម៉ាឡេស៊ី នឹងត្រូវជួបជាមួយក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី ២២ ខែកុម្ភៈ ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍