អបអរសាទរ! ក្រុម U22 កម្ពុជា បានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទទួលជ័យជម្នះលើក្រុមមីយ៉ាន់ម៉ា ២ ទល់នឹងសូន្យ
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 របស់កម្ពុជា បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ក្រោយយកជ័យជម្នះ ក្នុងលទ្ធផល ២ ទល់នឹងសូន្យ ទៅលើក្រុម U22 របស់មីយ៉ាន់ម៉ា ។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា បានបើកការប្រកួតយ៉ាងស្វិតស្វាញ ដោយចាប់ផ្តើមពីម៉ោង ១៨ និង ៣០នាទី នាពហុកីឡដ្ឋានជាតិអូឡាពិក ដោយក្នុងនោះ តង់ទី១ បើទោះបីក្រុមកម្ពុជា ខកខានរកគ្រាប់បាល់ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រក៏ដោយ ក៏ក្រុម U22 កម្ពុជា បានស៊ុតបាល់បញ្ជូលទីក្រុមមីយ៉ាន់ម៉ា ចំនួន ១គ្រាប់ នៅនាទីទី ២៦ ដោយកីឡាករ យ៉ើ សាហ្វី ដែលជាខ្សែការពារ ។
ដោយឡែក នៅតង់ទី២ ក្រោយការប្រកួតដ៏ស្វិតស្វាញបន្ថែមទៀត ក្រុម U22 របស់កម្ពុជា បានស៊ុតបញ្ជូលទីគ្រាប់ទី២ នៅនាទីទី៥០ ដោយកីឡាករ ស៊ិន សុផាណាត ដែលធ្វើអោយចប់ការប្រកួត ក្រុម U22 កម្ពុជា បានឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ២ ទល់នឹងសូន្យ ដែលផ្តល់កៅអីអោយកម្ពុជាទៅវគ្គបន្ទាប់ ។
សម្រាប់ពូល B នេះ កម្ពុជា ជាក្រុមទី១ ដែលបានកក់កៅអីឡើងទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះ ២ប្រកួត មាន ៦ពិន្ទុ ខណ:ដែល ៣ ក្រុមទៀត ត្រូវរង់ចាំលទ្ធផលការប្រកួតនៅលើកទី៣ ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមបាល់ទាត់កម្ពុជា នឹងជួបជាមួយក្រុមឥណ្ឌូនេស៊ី ខណៈដែលក្រុមមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩។
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍