Connect with us

ក្រសួងជួសជុលបន្ទាន់កំណាត់ផ្លូវជាតិ ដែលខូចខាតដោយជំនន់ទឹកភ្លៀង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញគ្រឿងចក្រ និងធ្វើសកម្មភាពភា្លមៗជួសជុលកំណាត់ផ្លូវជាតិសំខាន់ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។
ជាក់ស្ដែង កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពត ក្រុមហ៊ុន CRBC និងធនាគារពិភពលោក និងជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ០៣ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តជាប់ដងផ្លូវនេះ។

នៅក្នុងកំណាត់ផ្លូវជាតិលេខ០៤ ចំណុចខូចខាត មានប្រវែងសរុបប្រមាណ២២គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ៧៣ ដល់ចំណុចគីឡូម៉ែត្រលេខ៩៥ តម្រូវឱ្យមានការជួសជុលបន្ទាន់ បន្ទាប់ពីផ្លូវជាតិលេខ០៣។
ផ្លូវជាតិលេខ០៣ ទទួលរងការខូចខាតគួរឱ្យកត់សម្គាល់ប្រមាណ១៥គម ចាប់ពីចំណុច គីឡូម៉ែត្រលេខ ១៣០ ដល់ចំណុចគីឡូម៉ែត្រលេខ១៤៥។
របាយការណ៍របស់ក្រសួងបានបញ្ជាក់ថា កំណាត់ផ្លូវទាំងពីរខ្សែនេះ ត្រូវជួសជុលដោយឈូសឆាយ បង្ហាប់ និងក្រាលថ្មមិច ដែលអនុវត្តដោយក្រុម ហ៊ុនCRBC(ក្រុមហ៊ុនចិន) ដោយឡែកកំណាត់ផ្លូវជាតិលេខ០៣ ពីកំពតទៅវាលរិញ ក៏ត្រូវឈូសឆាយ ក្រោមថវិការបស់ពិភពលោកផងដែរ។
តាមការបញ្ជាក់ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ខេត្តចំនួន ៧ នៅក្នុងប្រទេស បានទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងខ្លាំងជាងគេ គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម