Connect with us

ចាន់​ ​គង្ការ​ ​បដិ​សេ​ដមិ​នបា​នកែ​ដើមទ្រូង​នោះ​ទេ​

ភ្នំពេញ ៖ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ កំពុងតែមមាញឹកមែនទែនជាមួយការងារសិល្ប:របស់ខ្លួន ។

ដោយឡែកថ្មីៗនេះ គង្ការ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបង្ហោះរូបថតក្នុងឈុតហែលទឹក ដែល គង្ការ បានបង្ហាញដើមទ្រូងរបស់ខ្លួនយ៉ាងមានទំនុកចិត្ត ។ ទន្ទឹមនឹងការបង្ហាញរូប ភាពនេះ គង្ការ ត្រូវបានគេនិយាយថា កញ្ញា បានទៅកែដើមទ្រូងរបស់ខ្លួន ព្រោះមើលទៅវាមានសភាពធំ ខុសពីធម្មតា ។

តាមកិច្ចសម្ភាសន៍ផ្លូវការជាមួយនឹង MyTV Plus កញ្ញា គង្ការ បានបដិសេធទាំងស្រុងចំពោះការលើកឡើងយ៉ាងដូច្នេះ ។  គង្ការ បានបកស្រាយថា តាមពិត កញ្ញា បានឡើងគីឡូបន្តិច គួបផ្សំនឹងរបបអាហារ ព្រមទាំងការហាត់ប្រាណផងនោះ ដែលធ្វើឲ្យកញ្ញាមើលទៅមានសាច់ជាងមុន ។

គង្ការ ក៏បានជំរុញឲ្យប្រិយមិត្តទៅហាត់ប្រាណទាំងអស់គ្នា ដើម្បីឲ្យមានរូងរាងស្អាតដូចជារូបគាត់ផងដែរ ៕



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម