រដ្ឋមន្រ្តីកសិកម្ម ដាក់ចេញវិធានការត្រួតពិនិត្យជ្រូកដែលនាំចូលពីវៀតណាម ក្រោយផ្ទុះជំងឹប៉េស្តជ្រូកអាហ្វ្រិក
ភ្នំពេញ៖ រដ្ឋមន្រ្តីកសិកម្មកម្ពុជា បានអះអាងថា បានដាក់ចេញវិធានការទប់ស្កាត់ការឆ្លងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក រួចហើយ គឺតាមរយៈការពង្រឹងការត្រួតពិនិត្យជ្រូក ដែលនាំចូលពីប្រទេសវៀតណាម ដើម្បីធានាថា គ្មានការចម្លងជំងឺចូលកម្ពុជា ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា ពិតជាមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះមែន នៅភាគខាងជើងវៀតណាម ហើយកន្លងទៅនេះ ក៏មានកើតឡើងនៅប្រទេសចិនផងដែរ ។
ទោះយ៉ាងណា លោក រដ្ឋមន្ត្រីកសិកម្ម ក៏បានបង្ហាញនូវក្តីបារម្ភផងដែរ ចំពោះការត្រួតពិនិត្យរបស់មន្ត្រីនៅតាមច្រកព្រំដែន លើបញ្ហាជ្រូកនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺផ្តាសាយជ្រូកប្រភេទថ្មីនេះ មិនឆ្លងមកមនុស្សនោះទេ តែឆ្លងខ្លាំងក្នុងចំណោមសត្វជ្រូក ។ ដូចនេះ តម្រូវឲ្យខាងពេទ្យ ត្រូវមានប្រព័ន្ធតាមដាន និងរកឃើញឲ្យទាន់ពេលវេលា ព្រមទាំងឆ្លើយតបរហ័សបំផុត និងទាន់ពេលវេលាបំផុត បើមិនដូច្នោះ នឹងអន្តរាយដល់ផលិតកម្មសាច់ជ្រូកទំាងមូល ។
បើទោះបីជាវាមិនឆ្លងមកមនុស្សយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវបរិភោគ ឬ លក់បន្ត នូវសាច់ជ្រូក ដែលឈឺ ឬ ស្លាប់ ដោយមិនដឹងមូលហេតុនោះទេ ដើម្បីកុំអោយឆ្លងជំងឺផ្សេងៗ ។
បើយោងតាមការចេញផ្សាយនៅថ្ងៃម្សិលម៉ិញដោយសារព័ត៌មានហ្វីលីពីន បានអោយដឹងថា ជំងឺផ្ដាសាយជ្រូកអាហ្រ្វិក (African swine fever) បានឆ្លងចូលមកដល់ប្រទេសវៀតណាម ក្នុងនោះ ក្រសួងកសិកម្មហ្វីលីពីន បានសម្រេចធ្វើការហាមឃាត់រួចហើយ សម្រាប់ការនាំចូលសាច់ជ្រូក និងផលិតផលពីសាច់ជ្រូក ពីប្រទេសវៀតណាម ដើម្បីការពារផលិតកម្មសាច់ជ្រូកក្នុងប្រទេសនេះ ។
យោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី ៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល ក្នុងនោះ ភាគច្រើន គឺនាំចូលពីប្រទេសវៀតណាម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍