Yaya ហ៊ានជះលុយរហូតដល់ទៅ១ម៉ឺនដុល្លារសម្រាប់រ៉ូបខ្មៅដ៏សាមញ្ញមួយ
តារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសថៃកញ្ញា Yaya Urassaya តួអង្គក្នុងរឿងព្រះម៉ែនាគរាជវគ្គ២បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនខណៈពេលដែលខ្លួនបានចូលរួមក្នុងកម្មវិធី «VIG BIG 3» កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសថៃ។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនខ្លាំងនោះគឺ Yaya បានស្លៀករ៉ូបខ្មៅដ៏សាមញ្ញមួយ ដែលមានតម្លៃរហូតដល់ទៅ១ម៉ឺនដុល្លារ។
តាមពិតរ៉ូបដែល Yaya បានស្លៀកនោះ គឺជារ៉ូប «Louis Vuitton» ដែលជាម៉ាកដ៏ល្បីលំដាប់ពិភពលោក។ Yaya ត្រូវបានប្រជាជនថៃសរសើរមិនដាច់ពីមាត់ថា មានសម្រស់ស្រស់ស្អាត និងថ្លៃថ្នូរមែនទែន។ គួរបញ្ជាក់ផងដែរថា Yaya គឺជាតារាសម្តែងស្រីម្នាក់ក្នុងចំណោមតារាស្រីលំដាប់កំពូលរបស់ប្រទេសថៃ ដែលជានិច្ចកាល Yaya មិនដែលធ្វើឲ្យទស្សនិកជនខកបំណងចំពោះការតុបតែងខ្លួនរបស់គាត់នោះឡើយ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍