នៅឆ្នាំ២០១៨ អត្រាអ្នកមានការងារធ្វើមានជាង ៩៩%, ដែលស្មើនឹងប្រមាណជិត ១០លាននាក់
ស្របពេលនឹងសភាពការណ៍របស់ប្រទេសជាតិបាន និងកំពុងបន្តរក្សាបានសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគ ជ័យក្នុងកំណើនថេរជាមធ្យមប្រចាំឆ្នាំ ៧% ដោយកម្ពុជាបានប្តូរពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងទៀតថា នៅឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន អត្រាមានការងារធ្វើ ៩៩,៣% បរិមាណការងារសរុបមានប្រមាណជិត ១០លាននាក់។ ក្នុងនោះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីមានសរុបជាង ១ម៉ឺន ២ពាន់គ្រឹះស្ថាន កើនចំនួន១០,០២% និងមានកម្មករនិយោជិតសរុបចំនួនជិត១លាន ៥សែននាក់ កើនចំនួន ២១,១១% បើធៀបនឹងឆ្នាំ២០១៧។
ដោយឡែក សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត ៦សែន មានកម្មករចំនួនជាង ២លាន ៤សែននាក់ ខណៈ វិស័យកសិកម្មប្រមាណ ជាង ៤លាននាក់ រួមនឹងពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ ១លាន ២សែននាក់ និងមន្រ្តីសាធារណៈចំនួនប្រមាណជាង ៥សែននាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍