Connect with us

ខ្សែភាពយន្ត​ខ្មែរក្រោម​ក្រសែភ្នែក​អ្នកដឹកនាំ​រឿង២ជំនាន់​

ភ្នំពេញ​៖​ ​MyTV​ ​Plus​ ​សូម​ណែនាំ​ឱ្យ​ស្គាល់​អ្នកដឹកនាំ​«​រឿង​ខ្មោច​ដើមចេក​ជ្វា​»​ ​ដែល​ជា​ស្នាដៃ​ភាពយន្ត​មួយ​ល្បី​តាំងពី​ឆ្នាំ២០០៥​ ​មក​ម្ល៉េះ​។​ ​បើ​និយាយ​ពី​ពិភព​ក្នុង​សិល្បៈ​ភាពយន្ត​ ​អ្នកដឹកនាំ​រឿង​មាន​ច្រើន​ ​តែ​អ្នកដឹកនាំ​រឿង​ដែល​ធ្លាប់​ឆ្លងកាត់​សម័យកាល​ច្រើន​មិនសូវ​ជា​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​។​ ​ក្នុង​នោះ​ដែរ​ ​អ្នកដឹកនាំ​រឿងភាពយន្ត​បែប​ភ័យរន្ធត់​មួយ​រូប​ ​ដែល​គ្រាន់តែ​និយាយ​ពី​ ​ចំណងជើង​នៃ​រឿង​របស់​គាត់​ក៏​គ្រប់គ្នា​សុទ្ធតែ​ស្គាល់​ហើយ​កោតសរសើរ​ថា​រឿង​ ​«​ខ្មោច​ដើមចេក​ជ្វា​»​ ​ដែល​ជា​ខ្សែរ​ភាពយន្ត​រឿងព្រេង​និទាន​ខ្មោច​បាន​ផលិត​ត​និង​ដាក់​បញ្ចាំង​តាំងពី​ឆ្នាំ២០០៥មក​ម៉្លេះ​ ​ហើយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ដែល​និយម​មើលកុន​ជំនាន់​នោះ​ប្រហែលជា​អ្នក​ខ្លះ​ចាស់​ៗ​ពេញវ័យ​ ​និង​មានគ្រួសារ​មានកូន​អស់ទៅហើយ​ដែរ​។​ ​


​ខ្សែភាពយន្ត​នេះ​ពិតជា​ដក់ជាប់​ក្នុង​អារម្មណ៍​អ្នកគាំទ្រ​ភាពយន្ត​ខ្មែរ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ ​បើ​និយាយ​ពី​រឿង​ ​បែប​ភ័យរន្ធត់​ព្រឺព្រួច​វិញ​ ​ភាពយន្ត​នេះ​តែងតែ​ត្រូវ​គេ​រំលឹក​និង​សរសើរ​មិន​ពីសំណាក់​អ្នកទស្សនា​។​ ​សម្រាប់​អ្នកទស្សនា​វ័យក្មេង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏​លាន់មាត់​ថា​៖​ ​«​ពិតជា​គួរ​ឱ្យ​ខ្លាច​ណាស់​មិន​ហ៊ាន​មើល​ម្នាក់ឯង​នោះ​ទេ​។​»​ ​យុវ​ផលិតករ​ដែល​ធ្លាប់​ដឹកនាំ​រឿង​ ​«​ខ្មោច​ដើមចេក​ជ្វា​»​ ​រូប​នេះ​ ​គឺ​លោក​ហ៊ុយ​ ​យ៉ា​ឡេង​។​ ​ក្រោយពី​រៀនចប់​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​ ​បំពេញ​ជំនាញ​ខាង​ភាពយន្ត​បន្ថែម​ជាមួយ​លោកគ្រូ​ម៉ៅ​ ​អា​យុទ្ធ​មក​ ​លោក​បាន​ចាប់​យក​អាជីព​ដឹកនាំ​ភាពយន្ត​តែម្តង​។​ ​ហើយ​ភាពយន្ត​ដំបូង​របស់​លោក​បាន​ចូលរួម​ដឹកនាំ​នោះ​គឺ​ ​ ​ ​«​រឿង​ផ្ទះ​ខ្មោច​ទិញ​»​ ​ហើយរឿង​ទី២របស់​លោក​គឺ​ ​«​រឿង​ខ្មោច​ដើមចេក​ជ្វា​»​ ​នេះឯង​។​ ​ដែល​កាលពី​ពេលនោះ​ភាពយន្ត​មួយ​នេះ​ទទួល​បានការ​ទស្សនា​ច្រើនជាង​គេ​ ​ហើយ​ល្បី​ដល់​ស្រុក​ថៃ​ទៀតផង​។​ ​នៅពេល​ដែល​រឿង​ទី២របស់​លោក​យ៉ា​ឡេង​បាន​ល្បីល្បាញ​ក្នុង​ស្រុក​នៅ​ប្រទេសជិតខាង​នោះ​ ​លោក​ទើបតែ​មាន​អាយុ២៥ឆ្នាំ​នៅឡើយ​ ​ហើយ​រោងភាពយន្ត​នៅក្នុង​សម័យ​នោះ​នៅសល់​ពី​ជំនាន់ដើម​គឺ​នៅសល់​តែ​ ​រោងភាពយន្ត​គីរី​រម្យ​ ​ហើយ​រោង​ផ្សេងទៀត​ដូចជា​រោងភាពយន្ត​វិមានទិព្វ​ ​និង​រោង​ភា​ពយ​ន្តលុច្ស​ ​និង​រោងភាពយន្ត​ប្រាសាទ​ ​ដែល​បាន​ដាក់​បញ្ចាំង​រឿង​ផ្សេង​ៗ​ពីគ្នា​ ​បានន័យ​ថា​ម្ចាស់​រោង​ណា​ផលិត​ ​និង​ ​រក​ភាពយន្ត​នោះ​មក​ចាក់​រោង​ខ្លួន​ឯង​ផ្សេង​ៗ​គ្នា​ ​ដែល​ជា​ចំនុច​ខុសពី​សម័យ​បច្ចុប្បន្ន​នេះ​ព្រោះ​រោងភាពយន្ត​មាន​លក្ខណៈ​ស្តង់​ដា​បច្ចេកវិទ្យា​ទំនើប​ហើយ​បើ​មានរឿង​ខ្មែរ​ណា​ចាប់ផ្តើម​ចាក់​បញ្ចាំង​ ​សឹងតែ​គ្រប់​រោងភាពយន្ត​នៅក្នុង​ប្រទេស​ចាក់​បញ្ចាំង​ ​ភាពយន្ត​នោះ​ក្នុង​ពេល​តែមួយ​។​ ​


​អ្នកដឹកនាំ​រឿង​ឆ្លងកាត់២សម័យកាល​រូប​នេះ​បា​នប​ន្តរ​ទៀត​ថា​ ​«​ជិត២០ឆ្នាំ​មក​ហើយដែល​មិនបាន​ទៅ​ប្រកប​អាជីព​ណា​ក្រៅពី​សិល្បៈ​ទេ​ ​ក្រោយពី​សម័យកាល​រោងភាពយន្ត​បែប​ប្រពៃណី​ត្រូវ​ដួល​រលំ​ ​ឬក៏​រោងភាពយន្ត​ខ្លះ​ត្រូវ​គេ​យក​ធ្វើជា​កន្លែង​ខារ៉ាអូខេ​ជាដើម​ ​ខ្ញុំ​បាន​បន្ត​ធ្វើការ​នៅ​ទូរទស្សន៍​មួយ​។​»​ ​តែ​ក្រោយ​រោងភាពយន្ត​ទំនើប​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ២០១១​ ​លោក​បាន​បន្ត​ចូលខ្លួន​មក​បម្រើ​វិស័យ​ភាពយន្ត​ឡើងវិញ​ ​ហើយ​ដាក់ឈ្មោះ​ផលិតកម្ម​របស់​លោក​ថា​ ​មាតុ​ចក្រ​ហ្វីល​ម៍​។​ ​លោក​បាន​ផលិត​រឿង​ជាច្រើន​ហើយរឿង​ដែល​ទស្សនិកជន​ចាប់អារម្មណ៍​មាន​ដូចជា​«​រឿង​វិកលចរិត​»​ ​ហើយ​បន្ទាប់មក​ទៀត​គឺ​ប្រភេទ​ខ្សែភាពយន្ត​បែប​ភ័យរន្ធត់​ ​ ​ស្រដៀង​ទៅ​នឹង​«​ខ្មោច​ដើមចេក​ជ្វា​»​ ​ដែល​លោក​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ​ ​គឺ​ ​«​រឿង​ធ្មប់​»​ ​ដែល​ល្បី​រហូត​យក​ទៅ​ចាក់​ដល់​ខ្មែរ​នៅ​បារាំង​ ​និង​ ​អាមេរិក​ទៀតផង​ ​ហើយ​អ្វី​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ទាំងចាស់ទាំងក្មេង​នោះ​គឺ​ ​«​រឿង​ទារុណកម្ម​ខ្មោច​»​ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​នេះ​ហើយ​ ​ព្រោះ​តាមរយៈ​ ​ខ្សែភាពយន្ត​នេះ​លោក​បាន​លះបង់៣ចំនុច​៖​ ​

  • ទី១លោក​បាន​សម្រក​គីឡូ​ឱ្យ​ស្គម​ទៅតាម​សាច់រឿង​រហូត​ស្រក​អស់១៨​ ​គីឡូ​ ​
  • ទី២លោក​ហ៊ាន​ចង​ខ្លួន​ជ្រមុជ​ចូលក្នុង​ធុងសាំង​ដូច​ទៅ​នឹង​សកម្មភាព​ដែល​ខ្មែរក្រហម​បាន​ធ្វើ​ ​ទារុណកម្ម​ ​មក​លើ​អ្នកទោស​ ​ហើយ​ការ​ចង​ជ្រមុជ​ក្បាល​ទៅ​ក្នុង​ធុងសាំង​នោះ​ ​ហៀបនឹង​ធ្វើ​ឱ្យ​លោក​ឈ្លក់ទឹក​ស្លាប់​ទៅ​ហើយ
  • ​ទី៣គឺ​លោក​ហ៊ាន​លះបង់​សាច់ឈាម​ដោយ​យក​ម្ជុលខ្ទាស់​ដោត​ចូល​ត្រចៀក​ពិ​តៗ​ ​ចង់​ដឹង​ថា​សាហាវ​ប៉ុណ្ណា​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​៕​

 

    Loading...

    ពេញនិយម