Connect with us

រដ្ឋមន្រ្តី​កសិកម្ម​ ​ដាក់ចេញ​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ​ខណៈ​កម្ពុជា​ ​កំពុង​ប្រឈម​អាកាសធាតុ​ក្តៅ​ខ្លាំង​

ភ្នំពេញ​៖​ ​រដ្ឋមន្រ្តី​កសិកម្ម​ ​ដាក់ចេញ​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​ ​នឹង​ប្រឈម​ការ​កើនឡើង​កម្តៅ​ខ្លាំង​ ​ក្នុង​រដូវប្រាំង​ ​ឆ្នាំ២០១៩នេះ​ ​។​ ​
​យោង​តាម​សេចក្តី​ណែនាំ​របស់​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នៅ​ថ្ងៃទី២១​ ​ខែកុម្ភៈ​នេះ​ ​បាន​លើកឡើង​ថា​ ​នៅ​ឆ្នាំ២០១៩នេះ​ ​កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត​អែ​លនី​ណូ​ ​(​El​ ​Nino​)​ ​ដែល​នឹង​បង្ក​ឲ្យ​អាកាសធាតុ​នារ​ដូវ​ប្រាំង​នេះ​ ​មាន​សភាព​ក្តៅ​ហួតហែង​ ​សីតុណ្ហភាព​អតិបរមា​ ​នៅពេល​ខ្លះ​ ​អាច​ហក់​ឡើង​ដល់​ ​៤០​-​៤២​ ​°​C​។​ ​


​ស្ថានភាព​បែបនេះ​ ​នឹង​ងាយ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃលិចទឹក​ ​និង​ព្រៃកោងកាង​ ​ហើយ​តាម​បណ្តា​បឹង​ព្រែក​ ​អាច​ប្រឈម​នឹង​ការ​គោក​ ​រឹង​រាក់​ ​ឡើង​កំ​ដៅ​ ​និង​កង្វះ​អុក​ស៊ី​សែន​ក្នុងទឹក​ ​សម្រាប់ត្រី​ដកដង្ហើម​ ​ជាហេតុ​បណ្តាល​ឱ្យ​ត្រីពុល​ងាប់​ ​។​
​ដើម្បី​បញ្ចៀស​បាន​នូវ​បញ្ហា​ ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ ​រដ្ឋមន្រ្តី​កសិកម្ម​ ​បាន​ណែនាំ​ដល់​រដ្ឋបាល​ជលផល​ ​និង​ ​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​រាជធានី​-​ខេត្ត​ ​ត្រូវ​យកចិត្ត​ទុកដាក់​ចាត់វិធានការ​ការពារ​ ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ចក​ ​និង​ព្រៃកោងកាង​ ​ព្រមទាំង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ត្រី​ ​នៅកន្លែង​អ​ភិ​រក្យ​ ​ជាបន្ទាន់​ ​។​


​រដ្ឋមន្រ្តី​ ​បាន​ណែនាំ​ឲ្យ​ទប់ស្កាត់​ ​និង​បង្ការ​ការ​កាប់ឆ្ការ​ដុត​រាន​ព្រៃលិចទឹក​ ​ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ ​ការ​ធ្វើ​កសិកម្ម​ពនេចរ​ ​និង​ការតាំងទី​លំនៅ​ថ្មី​ ​ដោយ​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​មិន​ស្របច្បាប់​ ​រួម​នឹង​ការទប់ស្កាត់​ការ​ដុត​ព្រៃលិចទឹក​ដើម្បី​ចាប់​សត្វ​ ​។​
​ជាមួយគ្នា​នេះ​ ​ត្រូវ​រៀបចំ​ជម្រកត្រី​ ​ដោយ​ប្រើ​កំ​ផ្លោក​ចង​ព័ទ្ធ​ ​ដាក់​នៅក្នុង​អន្លង់​ជ្រៅ​ៗ​ ​ឬ​ ​ពង្រាយ​ឱ្យ​បាន​ច្រើន​កន្លែង​ក្នុង​កន្លែង​ ​អភិរក្ស​ជលផល​ ​និង​ត្រូវ​ត្រៀម​ម៉ាស៊ីនបូម​ទឹក​ដើម្បី​បូមទឹក​ ​ទៅលើ​បរិយាកាស​ឱ្យ​ធ្លាក់​នៅ​លើ​បន្ទះក្តារ​ ​ដើម្បី​បង្កើន​អុក​ស៊ី​សែន​ក្នុងទឹក​ ​សម្រាប់ត្រី​ដកដង្ហើម​ ​នៅកន្លែង​អភិរក្ស​ជលផល​។​
​ក្រៅពី​នេះ​ ​ត្រូវការ​ពារ​ឲ្យបាន​ម៉ឺងម៉ាត់​ ​នូវ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ ​ចូល​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​ ​៕​

    Loading...

    ពេញនិយម