Connect with us

ប្រធាន​អាជ្ញាធរ​ជាតិ​ ​ជ​ម្រុ​ញ​អោយ​ពង្រឹង​ប្រសិទ្ធភាព​សេវា​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​

ភ្នំពេញ​ ​៖​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ជ​ម្រុ​ញ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ត្រូវ​ពង្រឹងគុណភាព​ ​ប្រសិទ្ធភាព​ ​នៃ​សេវា​ព្យាបាល​ ​ទាំង​មណ្ឌល​បណ្តោះអាសន្ន​រដ្ឋ​-​ឯកជន​ ​និង​ផ្តល់​សេវា​ព្យាបាល​ដោយស្ម័គ្រចិត្ត​ ​តាម​មូលដ្ឋាន​សុខាភិបាល​ ​មន្ទីរជាតិ​ ​មន្ទីរពេទ្យ​បង្អែក​ ​និង​ ​មណ្ឌលសុខភាព​ ​។​ ​
​ការ​ជ​ម្រុ​ញ​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២១​ ​ខែកុម្ភៈ​នេះ​ ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ព្យាបាល​ ​និង​ស្តានី​តិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ​ដែល​ការចូលរួម​ពី​គណៈកម្មាធិការ​ ​លេខាធិការ​ដ្ឋាន​ទទួលបន្ទុក​ការងារ​ព្យាបាល​ ​និង​ស្តានី​តិ​សម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ​ក្រសួងសុខាភិបាល​ ​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ ​។​ ​
​ថ្លែង​ក្នុង​ឪ​កាស​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​កោត​សរសើ​ ​និង​វាយតម្លៃ​ខ្ពស់​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​ពិសេស​ ​ការ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​របស់​គណៈកម្មាធិការ​ជាតិ​ ​ធ្វើឲ្យ​ការងារ​ព្យាបាល​ ​និង​ស្ដា​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ ​ទទួល​បាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់​ក្នុងរយៈ​ជាង១ឆ្នាំ​ ​ចុងក្រោយ​នេះ​ ​។​
​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​បាន​ណែនាំ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ ​ចំពោះ​ផល​ប៉ះពាល់​គ្រឿងញៀន​ឲ្យបាន​ច្បាស់លាស់​ ​ដើម្បីឲ្យ​មាន​ទិន្នន័យ​មួយ​អាច​ទទួលស្គាល់​បាន​ ​និង​ត្រូវ​រៀបចំ​យន្តការ​ច្បាស់លាស់​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​បំណិន​ជីវិត​ ​ដើម្បីឲ្យ​អ្នកព្យាបាល​រួច​ ​មានលទ្ធភាព​ដើម្បី​ប្រកបរបរ​ចិញ្ចឹមជីវិត​ ​និង​ចាក​ផុត​ពី​បញ្ហា​គ្រឿងញៀន​ ​។​ ​
​ក្រៅពី​នេះ​ ​ត្រូវ​កសាង​យន្តការ​ ​និង​បែបបទ​ទាំងឡាយ​ ​ក្នុង​ការ​ធ្វើស​មា​ហរ​ណ​កម្ម​អ្នក​បាន​ព្យា​ ​ ​បាល​ក្នុង​មណ្ឌល​បណ្តោះអាសន្ន​រួចហើយ​ ​ចូល​ទៅ​រស់នៅ​ក្នុង​គ្រួសារ​ ​និង​សហគមន៍​វិញ​ ​និង​បែបបទ​ទាំងឡាយ​ចំពោះ​អ្នកព្យាបាល​នៅ​តាម​មណ្ឌល​សង្ខេប​នៃ​ឃុំ​-​សង្កាត់​ ​និង​មន្ទីរពេទ្យ​បង្អែក​នានា​ ​ដោយ​ធានា​ថា​ ​អ្នក​ប៉ះពាល់​គ្រឿងញៀន​ ​បាន​ជាសះស្បើយ​។​ ​
​ដោយឡែក​ ​ក៏​ត្រូវ​ពង្រឹង​យន្តការ​ ​ដើម្បី​នាំ​អ្នក​ញៀន​ ​ទៅ​ព្យាបាល​ទាំង​ក្នុង​មណ្ឌល​ ​និង​សហគមន៍​ ​ទាំង​វិធានការ​អប់រំ​ ​វិធានការ​រដ្ឋបាល​ ​វិធានការ​ច្បាប់​ ​ដើម្បី​ធានា​ថា​ ​គ្មាន​អ្នក​ញៀន​ណាមួយ​ ​មិនបាន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌលសុខភាព​ឡើយ​ ​។​
​នាយ​ឧត្តមសេនីយ៍​ ​កែ​ ​គឹ​មយ៉ា​ន​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​កន្លងមក​នេះ​ ​ស្ទើរតែ​គ្រប់​ខេត្ត​ ​បាន​ស្នើ​បង្កើត​មណ្ឌល​បណ្តោះអាសន្ន​ ​ដើម្បី​គ្រប់គ្រង​ព្យាបាល​ ​តែ​ឆន្ទៈ​នេះ​ ​មិនបាន​អនុវត្ត​ឱ្យ​បាន​គ្រប់គ្រាន់​ឡើយ​ ​ពោល​គឺ​លើកឡើង​តែ​ពេល​ប្រជុំ​ ​តែ​ការពិត​ ​បាន​អនុវត្ត​តិចតួច​ណាស់​ហើយ​មិនសូវ​មានប្រសិទ្ធភាព​ទៀតផង​ ​។​ ​
​បើ​តាម​លោក​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ ​បាន​ថ្លែង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ចំនួន​អ្នក​ញៀន​គ្រឿងញៀន​ ​ដែល​ទទួលការ​ព្យាបាល​ ​មាន​ចំនួន​កើនឡើង​ជានិច្ច​ ​ជាពិសេស​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​អ្នក​ញៀន​គ្រឿងញៀន​ ​ដែល​មក​ទទួលការ​ព្យាបាល​នៅ​តាម​សេវា​សុខាភិបាល​សាធារណៈ​ ​មានការ​កើនឡើង​ប្រមាណ​ ​៧០​%​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧​ ​។​ ​ដោយ​ ​ឡែក​ចំនួន​អ្នក​ញៀន​គ្រឿងញៀន​ ​ដែល​បាន​ទទួលការ​ព្យាបាល​ ​និង​ស្តានី​តិ​សម្បទា​ក្នុង​មណ្ឌល​បណ្តោះអាសន្ន​ ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ​៕​ ​

    Loading...

    ពេញនិយម