គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨នេះ កម្ពុជា មានអគារខ្ពស់ៗជាង ១ពាន់គម្រោង
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨នេះ កម្ពុជា មានសំណង់អគារខ្ពស់ ចាប់ពីកម្ពស់ ៥ជាន់ ដល់លើសពី ៤០ជាន់ឡើងយ៉ាងតិច ១០៥៨អគារ ដែលក្នុងនោះអគារខ្ពស់ៗភាគច្រើនស្ថិតនៅរាជ ធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប កណ្តាល និងបាត់ដំបងជាដើម។
ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគលើអគារខ្ពស់ៗនៅកម្ពុជា បាន បង្ហាញឲ្យថា វិនិយោគិនជាតិ និងអន្តរជាតិមានទំនុកចិត្តចំពោះការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារកម្ពុជា មានសុខសន្តិភាព សន្តិសុខសាធារណៈល្អ និងសេដ្ឋកិច្ចមានភាពរឹងមាំ។
ឯកឧត្តមបានបញ្ជាក់ថា វត្តមាននៃអគារខ្ពស់ៗទាំងអស់នេះ ក៏បង្ហាញពីការវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បង្ហាញពីភាពកាន់តែស៊ីវិល័យរបស់ប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាផងដែរ។
អគារខ្ពស់ៗទាំងនេះ គឺត្រូវបានវិនិយោគិនសាងសង់ជាអគារស្នាក់នៅរួម ខុនដូ អាផាតមិន សណ្ឋាគារ និងអគារពាណិជ្ជកម្មជាដើម។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ថា ចំនួនអគារខ្ពស់នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងថែមទៀត ស្របពេលមានតម្រូវការខ្ពស់ពីទីផ្សា រ និងការធ្វើសមាហរណកម្មអាស៊ាន ដែលនឹងមានលំហូរវិនិយោគ និងប្រជាជនក្នុងតំបន់ ក៏ដូចជា ជនបរទេសចូលមករស់នៅ និងរកស៊ីកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៧ មានចំនួនជាង ៦៤០០ លានដុល្លារអាមេ រិក កើនឡើង ២២,៣ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០១៦៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍