ក្រុមបាល់ទាត់ U22 ថៃ និង វៀតណាម បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ភ្នំពេញ ៖ ក្រុមបាល់ទាត់ U22 របស់ថៃ និង វៀតណាម បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ ថៃ និង វៀតណាម បានបើកការប្រកួតគ្នា នៅថ្ងៃទី២១ ខែកុម្ភៈ នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបញ្ចប់ទៅដោយលទ្ធផល សូន្យ ទល់នឹងសូន្យ ទទួល បានមួយពិន្ទុបន្ថែមទៀត ដូចគ្នា ។
តាមរយៈបីប្រកួតកន្លងទៅនេះ ក្រុម U22 វៀតណាម ទទួលបាន ៧ ពិន្ទុ(ឈ្នះ ២ ស្មើ ១) និងមានគ្រាប់បាលស៊ុតបញ្ចូលទី៥គ្រាប់ ឈរនៅលេខ១ ពូល A ខណៈដែលក្រុម U22 ថៃ ទទួលបាន ៧ពិន្ទុដូចគ្នា (ឈ្នះ ២ ស្មើ ១) តែមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤គ្រាប់ ឈរនៅលេខ២ ពូល A ។
តាមរយៈលទ្ធផលនេះ ក្រុម U22 របស់ថៃ នឹងត្រូវជួបជាមួយនឹងក្រុម U22 របស់កម្ពុជា ដែលឈរនៅលេខ១ ពូល B នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែល ក្រុម U22 វៀតណាម ត្រូវរង់ចាំមើលការប្រកួតរបស់ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី នៅថ្ងៃទី ២២ ខែកុម្ភៈស្អែកនេះ ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍