Connect with us

ក្រសួងសាធារណការ​ ​តាំង​បង្ហាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដល់​អ្នកចូលរួម​មហោស្រព​គី​ហ្សូ​ណា​ ​២០១៩​

ភ្នំពេញ​ ​៖​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នឹង​ធ្វើការ​ដាក់​តាំង​បង្ហាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ក្រ​សួង​ ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ ​(​CJCC​)​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែកុម្ភៈ​នេះ​ ​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​កម្មវិធី​មហោស្រព​គី​ហ្សូ​ណា​ ​ជប៉ុន​-​កម្ពុជា​ ​ឆ្នាំ២០១៩​ ​។​ ​
​តាម​សេចក្តី​ជូនដំណឹង​ពី​ក្រសួងសាធារណការ​ ​បាន​អោយ​ដឹង​ថា​ ​នឹង​ធ្វើការ​ដាក់​តាំង​បង្ហាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដែល​មាន​ដូចជា​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ចុះបញ្ជី​យានជំនិះ​ ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ ​ប្រឡង​យក​បណ្ណ​បើកបរ​ ​កម្មវិធី​យល់ដឹង​អំ​ពី​ទ្រឹ​ស្តី​នៃ​ការ​បើកបរ​ ​(​Cambodia​ ​Driving​ ​Rules​)​ ​កម្មវិធី​ព័ត៌មាន​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​(​MPWT​ ​News​)​ ​និង​កម្មវិធី​ថែទាំ​ផ្លូវ​ ​(​ROAD​ ​CARE​ ​mobile​ ​app​)​ ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ ​និង​សេវា​សាធារណៈ​របស់ក្រ​សួង​ ​។​ ​
​ជាមួយគ្នា​នេះ​ ​លោកស្រី​ ​មិន​ ​មាណវី​ ​រដ្ឋលេខាធិការ​ ​និង​ជា​អគ្គលេខាធិការ​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​នឹង​ចូលរួម​ជា​កិ​ត្តិ​យ​ ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​និង​ ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​ ​និង​សិស្ស​-​និស្សិត​ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដាក់​តាំង​បង្ហាញ​នេះ​ផង​ដែរ​ ​។​ ​
​ការ​ដាក់​តាំង​បង្ហាញ​នេះ​ ​ធ្វើឡើង​រយៈពេល​ ​៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី២២​ ​ដល់​ថ្ងៃទី២៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​៩​:​០០​ ​នាទី​ព្រឹក​ ​ដល់​ ​៦​:​០០​ ​នាទី​ល្ងាច​ ​៕​

    Loading...

    ពេញនិយម