Connect with us

គីម​ ​ជុង​អ៊ុន​ ​នឹង​ចំណាយពេល​ជិះ​រថភ្លើង​ ​២ថ្ងៃ​កន្លះ​ ​ដើម្បី​មក​ប្រជុំ​ជាមួយ​លោក​ ​ត្រាំ​ ​នៅ​ទីក្រុង​ហាណូយ​

វៀតណាម​ ​៖​ ​ប្រភព​ពីទី​ក្រុង​ហាណូយ​ ​នៃ​ ​ប្រទេស​វៀតណាម​ ​បាន​អោយ​ដឹង​ថា​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នឹង​មក​ជួប​ប្រជុំ​ជាមួយ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ដោយ​ជិះ​រថភ្លើង​ ​។​ ​ហេតុ​ដូចនេះ​ ​គេ​រំពឹងគិត​ថា​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នឹង​ចេញដំណើរ​ពីទី​ក្រុង​ព្យុងយ៉ាង​ ​នៅ​ចុង​សប្តាហ៍​នេះ​យ៉ាង​យូរ​ ​ដើម្បី​អាចម​ក​ទាន់​ថ្ងៃ​ប្រជុំ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​២៧​ ​ខែកុម្ភៈ​ ​។​ ​
​យោង​តាម​អ្នកជំនាញ​ ​បាន​អោយ​ដឹង​ថា​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​ត្រូវ​ចំណាយពេល​ធ្វើដំណើរ​តាម​រថភ្លើង​ ​រយៈពេល​ ​២ថ្ងៃ​កន្លះ​ ​ដោយ​ចាកចេញ​ពីរ​ដ្ឋ​ធានី​ព្យុងយ៉ាង​ ​ឆ្លងកាត់​ប្រទេស​ចិន​ ​ចូល​មកកាន់​ ​រដ្ឋធានី​ហាណូយ​ ​ប្រទេស​វៀតណាម​ ​។​ ​
​សូម​បញ្ជាក់​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​នឹង​ត្រូវ​ចូលរួម​ក្នុង​ជំនួប​មួយទល់នឹងមួយ​ ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​នៅ​សប្ដាហ៍​ក្រោយនេះ​ ​។​ ​
​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​និង​លោក​ ​គីម​ ​ជុង​អ៊ុន​ ​ដែល​ធ្លាប់​បាន​ជួបគ្នា​ម្ដង​រួចមក​ហើយ​ក្នុង​ប្រទេស​សិង្ហបុរី​ ​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨​ ​នឹង​ត្រូវ​ជួបគ្នា​ជា​លើក​ទី​ ​២​ ​នៅ​ឯ​ទីក្រុង​ហាណូយ​ ​ចាប់ពី​ថ្ងៃទី២៧​ ​ដល់​ថ្ងៃទី២៨​ ​ខែកុម្ភៈ​នេះ​ ​ខណៈ​សហរដ្ឋអាមេរិក​ ​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​។​
​គួរ​បញ្ជាក់​ថា​ ​បេសកជនពិសេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​ ​លោក​ ​Stephen​ ​Biegun​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​លោក​ ​គីម​ ​គ្យុ​ក​ចុល​ ​(​Kim​ ​Hyok​ ​Chol​)​ ​ក្នុង​ទីក្រុង​ហាណូយ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។​ ​ប៉ុន្តែ​ ​ក្រុម​មន្ត្រី​អាមេរិក​ ​មិនបាន​បញ្ជាក់​ព័ត៌មាន​អ្វី​លម្អិត​នោះ​ទេ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម