តម្លៃគ្រាប់ស្វាយចន្ទី បានធ្លាក់ចុះ អំឡុងពេលនៃការប្រមូលផលក្នុងឆ្នាំ២០១៩នេះ ធ្វើអោយអ្នកដាំដុះសម្តែងការខកចិត្ត
ភ្នំពេញ ៖ តម្លៃគ្រាប់ស្វាយចន្ទី មានការធ្លាក់ចុះអំឡុងពេលប្រមូលផលក្នុងឆ្នាំ២០១៩នេះ បើធៀបទៅនឹងឆ្នាំ២០១៨ ធ្វើអោយម្ចាស់ចម្ការស្វាយចន្ទីជាច្រើន សម្តែងការខកចិត្ត ។
បើតាមលោក ស៊ុន ហេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុក បានអោយដឹងថា តម្លៃគ្រាប់ស្វាយចន្ទី នៅពេលចាប់ផ្តើមប្រមូលផលឆ្នាំនេះ មាន តម្លៃ ៥ ០០០ រៀលក្នុងមួយគីឡូក្រាម ធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៨ គឺ មានតម្លៃពី ៦ ០០០ ទៅ ៧ ០០០ រៀល ។
លោក ស៊ុន ហេង ក៏បានឲ្យដឹងថា តម្លៃ បានប្រែប្រួលផ្អែកលើកំណើនទិន្នផល និងគុណភាពនៃគ្រាប់ស្វាយចន្ទី ។ លោកថា ខណៈកម្ពុជាមានសក្ដានុពលល្អសម្រាប់ផលិតផលស្វាយចន្ទី ដូចនេះ គួរតែមានរោងចក្រកែច្នៃ ដែលនឹងធានាដល់ស្ថិរភាពសម្រាប់វិស័យនេះ ជាពិសេសតម្លៃ ។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម បានអោយដឹងថា ផ្ទៃដីដាំដុះស្វាយចន្ទីនៅក្នុងខេត្ត ២២ មានចំនួនសរុប ១៤៩ ៦៦០ ហិកតា ហើយជិត ៦០ ភាគរយជាផ្ទៃដីដែលអាចប្រមូលផលបាន ដោយមានបរិមាណផល ១១៦ ៣៤៣ តោនកាលពីឆ្នាំ ២០១៨ ។ ជាមួយគ្នានេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ៧៣ ០០០ តោនកាលពីឆ្នាំ ២០១៧។
គួររំលឹកថា ក្រសួងកសិកម្មកម្ពុជា និងសមាគមស្វាយចន្ទីរបស់វៀតណាម (Vinacas) បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំមុន ដើម្បីបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាដល់ ១ លានតោនត្រឹមឆ្នាំ ២០២៨ ។ ប៉ុន្តែ មកដល់ពេលនេះ មិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយពីក្រុមហ៊ុនវៀតណាមនេះកើតឡើងទេ។
សូមបញ្ជាក់ថា កម្ពុជា អាចផលិតគ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃ ១ តោនក្នុងមួយហិកតា នៃផ្ទៃដីដាំដុះ ខណៈវៀតណាមអាចទទួលបានទិន្នផលជាង ២ តោន៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍