Connect with us

សូម​ប្រុងប្រយ័ត្ន​!​ ​មាន​ជនខិលខូច​បន្លំ​ខ្លួន​ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​ខណៈ​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កែឆ្កួត​

ភ្នំពេញ​៖​ ​បន្ទាប់ពី​មាន​ករណី​កុមារី​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​រួចមក​ ​ពលរដ្ឋ​ជាច្រើន​ ​បាន​នាំគ្នា​សម្រុក​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​ដើម្បី​ទទួលការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​មួយ​នេះ​ ​។​ ​
​ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ជ្រួលច្របល់​មក​ចាក់ថ្នាំ​បង្ការ​បែបនេះ​ ​បាន​ធ្វើឲ្យ​ជនខិលខូច​មួយចំនួន​តូច​ ​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ​តាមរយៈ​រូបភាព​មួយចំនួន​ដូចជា​ការ​លួច​កាបូប​លុយ​ ​ជាដើម​ ​។​ ​
​ដោយឡែក​ព្រឹកមិញ​នេះ​ ​មាន​ករណី​ថ្មី​មួយទៀត​ ​ដោយមាន​អ្នក​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​នាំ​ពួកគាត់​ចូលក្នុង​ ​និង​ ​ការ​លក់​លេខរៀង​ផង​ដែរ​ ​។​ ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​សូម​បញ្ជាក់​ទៅកាន់​ប្រជាពលរដ្ឋ​ថា​ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​មិន​មានការ​យក​លុយ​យ៉ាង​ដូច្នេះ​ទេ​ ​ហើយ​ខាង​វិទ្យាស្ថាន​ ​នៅតែ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ ​។​ ​
​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច​ដែល​ឆ្លៀតឱកាស​កេង​ចំណេញ​ ​និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​កុំ​ជឿ​ពាក្យ​ចចាម​អារាម​ដែល​លើកឡើង​ថា​ ​វិទ្យាស្ថាន​អស់​វ៉ាក់សាំង​បង្ការ​ឲ្យសោះ​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម