Blink និង Army ត្រូវបានគេចាត់ទុកជាក្រុមអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតក្នុង K-Pop
កូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូង មានក្រុមតារាចម្រៀងប្រុស-ស្រី ជាច្រើនរាប់មិនអស់ ខណៈពេលដែលវិស័យ K-Pop កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក ។ ជាទូទៅក្រុមតារាចម្រៀងប្រុស-ស្រីទាំងនោះ តែងតែដាក់ឈ្មោះឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួន ក្នុងនោះ Blackpink បានដាក់ឈ្មោះឲ្យក្រុមអ្នកគាំទ្រថា Blink ខណៈដែល BTS បានដាក់ឈ្មោះឲ្យក្រុមអ្នកគាំទ្រថា Army ។
ក្រុមអ្នកគាំទ្រទាំងពីរនេះ ត្រូវបានគេចាត់ទុកជាក្រុមអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតក្នុង K-Pop ដោយសារតែពួកគេ មានភាពសកម្មក្នុងការគាំទ្រក្រុមចម្រៀងទាំងពីរនេះ និងជួយឲ្យក្រុមចម្រៀងទាំងពីរនេះ ជោគជ័យខ្លាំងក្នុងវិស័យ K-Pop ។ ជាក់ស្តែងថ្មីៗនេះ Blink បានចូលទៅទស្សនាវីដេអូចម្រៀងរបស់ Blackpink រហូតដល់ទៅ ៦០០ លានដង ដែលបានធ្វើឲ្យ Blackpink ក្លាយជាក្រុមចម្រៀងនារីដំបូងបំផុតរបស់ប្រទេសកូរ៉េដែលមានទស្សនិកជន ចូលទៅទស្សនាវីដេអូចម្រៀងរបស់ខ្លួនច្រើនដូច្នេះ។
មិនតែប៉ុណ្ណោះ ក្រៅពីទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសកូរ៉េ និងទ្វីបអាស៊ី ពេលនេះ Blackpink កំពុងតែឈានជើងចូលក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ ដោយសារតែមានចំនួន Blink ជាច្រើននៅសហរដ្ឋអាមេរិក ។ ចំនែក Army វិញ ក៏ជាក្រុមអ្នកគាំទ្រមិនធម្មតាផងដែរ ដែលជារឿយៗពួកគេតែងតែគាំទ្រ BTS គ្រប់សកម្មភាពទាំងអស់ ដែលបានធ្វើឲ្យ BTS ល្បីល្បាញខ្លាំងពីសំណាក់យុវវ័យ ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍