អបអរសាទរ! កម្ពុជា និង ឥណ្ឌូណេស៊ី ដឹកដៃគ្នាឡើងទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 Championship 2019
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 កម្ពុជា និង ក្រុម U22 ឥណ្ឌូនេស៊ី បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ កម្ពុជា បានបើកការប្រកួតគ្នាជាមួយក្រុម ឥណ្ឌូនេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ស្របគ្នានឹងក្រុម U22 មីយ៉ាន់ម៉ា បានបើកការប្រកួតគ្នាជាមួយក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន ។
ក្រោយការប្រកួត ៩០នាទី ក្រុម U22 កម្ពុជា ទទួលបានលទ្ធផល សូន្យ ទល់នឹង ២ ជាមួយក្រុមឥណ្ឌូនេស៊ី និងបានបន្តឈរនៅលេខ១ ពូល B ដែលមាន ៦ពិន្ទុ (ឈ្នះ២ ចាញ់ ១) ខណ:ក្រុមឥណ្ឌូនេស៊ី បន្តឈរនៅលេខ ២ ដោយមាន ៥ពិន្ទុ (ឈ្នះ ១ ស្មើ ២) ។ ដោយឡែក ក្រុម U22 ម៉ាឡេស៊ី បានទទួលជ័យជម្នះដោយលទ្ធផល ១ ទល់នឹងសូន្យ ជាមួយក្រុមមីយ៉ាន់ម៉ា ឈរនៅលេខ៣ ពូល B ដោយមាន ៤ពិន្ទុ ( ឈ្នះ១ ស្មើ១ និងចាញ់១)។
តាមរយៈលទ្ធផលនេះ ក្រុម U22 របស់កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុម U22 របស់ថៃ ខណៈ ក្រុម U22 ឥណ្ឌូនេស៊ី នឹងត្រូវជួបជាមួយនឹងក្រុម U22 វៀតណាម សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ដូចគ្នា ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍