Connect with us

អបអរសាទរ ក្រុម U22 ឥណ្ឌូនេស៊ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទទួលបានជ័យជម្នះ ១ ទល់នឹងសូន្យ លើក្រុមវៀតណាម

ភ្នំពេញ ៖ ទីបំផុត ក្រុម U22 ឥណ្ឌូនេស៊ី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ក្រោយទទួលបានជ័យជម្នះគួរឲ្យភ្ញាក់ផ្អើលលើក្រុម U22 វៀតណាម ដោយលទ្ធផល ១ ទល់នឹងសូន្យ ។

ក្រុម U22 ឥណ្ឌូនេស៊ី បានបើកការប្រកួតដ៏ស្វិតស្វាញជាមួយនឹងក្រុម ក្រុម U22 វៀតណាម នៅវេលាម៉ោង ១៥ និង ៣០នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាពិក ដោយក្នុងនោះ ពេញមួយតង់ទី១ ក្រុមទាំងពីរ មិនមានការស៊ុតបញ្ជូលទីគ្នានោះទេ ។

ដោយឡែក នៅតង់ទី២ ក្រុម U22 ឥណ្ឌូនេស៊ី បានស៊ុតបាល់បញ្ជូលទីក្រុមវៀតណាម បានមួយ គ្រាប់ នៅនាទីទី ៧០ ដែលជាការស៊ុត Free Kick ដោយកីឡាករ Luthfi Kamalbaharsyah ហើយដែលមួយគ្រាប់នោះ បាននាំអោយក្រុមឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះលើក្រុមវៀតណាម និង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

នៅពេលនេះ ក្រុមឥណ្ឌូនេស៊ី កំពុងរង់ចាំមើលលទ្ធផលនៃការប្រកួតនៅរសៀលថ្ងៃនេះ រវាងក្រុម U22 កម្ពុជា ជាម្ចាស់ផ្ទះ ជាមួយនឹងក្រុម U22 ថៃ ដែលជាអ្នកការពារតំណែងជើងឯកចាស់ ថា តើ អ្នកណា នឹងទទួលបានជ័យជម្នះ ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ៕

Loading...

ពេញនិយម