Connect with us

គួរអោយសោកស្តាយ! ក្រុម U22កម្ពុជា បានចាញ់ ក្រុម U22 ថៃ ដោយការទាត់បាល់ ១១ម៉ែត្រ

ភ្នំពេញ ៖ ទីបំផុត ក្រុម U22 ថៃ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ក្រោយទទួលបានជ័យជម្នះ លើក្រុម U22 កម្ពុជា ដោយការទាត់បាល់ ១១ម៉ែត្រ ។
ក្រុម U22 កម្ពុជា បានបើកការប្រកួតដ៏ស្វិតស្វាញជាមួយនឹងក្រុម ក្រុម U22 ថៃ នៅវេលាម៉ោង ១៨ និង ៣០នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាពិក ដោយក្នុងនោះ ទាំងតង់ទី១ និង តង់ទី២ រួមនឹងការបន្ថែមម៉ោង ១៥នាទី ២ដង ក៏ក្រុមទាំងពីរ មិនមានការស៊ុតបញ្ជូលទីគ្នានោះទេ ។

ដោយឡែក វគ្គទាត់បាល់១១ម៉ែត្រ (ប៉េណាំងទី) ក្រុម U22 ថៃ បានស៊ុតបញ្ជូលទីចំនួន ៥គ្រាប់ ខណៈកម្ពុជា បានស៊ុតបាល់បញ្ជូលទីបានត្រឹមតែ ៣គ្រាប់ ធ្វើអោយក្រុមថៃ ទទួលបានជ័យជម្នះ ឡើង ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

តាមលទ្ធផលនេះ ក្រុម U22 ថៃ នឹងត្រូវជួបជាមួយក្រុម U22 ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមវៀតណាម យកលេខ ៣ និង លេខ ៤ ៕

 

Loading...

ពេញនិយម