Connect with us

Facebook កំពុងស៊ើបអង្កេតការលួចយក (Hack) នូវ Facebook Page សម្តេច នាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ក្រុមហ៊ុន Facebook កំពុងតែស៊ើបអង្កេតការលួចយក (Hack) នូវ Facebook Page ផ្លូវការរបស់សម្តេច នាយករដ្ឋមន្រ្តី ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា Facebook Page របស់សម្តេច ត្រូវបានគេលួចយក (Hack) បាត់ហើយ ហើយបន្ទាប់ពីពួកគេលួចចូលបាន គេបានលុបទិន្នន័យ ជាបន្តបន្ទាប់ ។

មុនពេលបញ្ជាក់ពីការលួចនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook Page នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ថា៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនឹងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ» ។

ក្រោយប៉ុន្មាននាទី សារដែលសម្តេចបានបង្ហោះនោះ ក៏ត្រូវបានលុបចោលផងដែរ ដែលបញ្ជាក់ច្បាស់ថា Facebook Page របស់សម្តេច ត្រូវបានជនអនាមិក Hack យក និងកំពុងកាន់កាប់។

មុនពេលគេលួចយកនេះ បើតាមលោក ដួង តារា ប្រធានក្រុមការងារ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ឯកសារមួយចំនួន ដែលបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេច បានបាត់ ។ លោក បានបន្តថា លោកបានទាក់ទងទៅកាន់ក្រុមហ៊ុន Facebook រួចហើយ ចំណែកក្រុមហ៊ុន Facebook ក៏បានបញ្ជាក់មកវិញថា ក្រុមហ៊ុន ពេលនេះ កំពុងតែស៊ើបអង្កេតអំពីរកមូលហេតុ និង បានអះអាងថា នឹងឆ្លើយតបមកសម្តេចតេជោវិញ នៅក្នុងពេលឆាប់ៗនេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម