Connect with us

នៅឆមាសទី ១ឆ្នាំនេះ រាជរដ្ឋាភិបាលអនុម័តលើគម្រោងវិនិយោគក្រុមហ៊ុនថ្មីៗចំនួន ៦៩ដែលមានតម្លៃទុនជិត ៣លានដុល្លារ

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបានឲ្យដឹងថា គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០១៨នេះ CDC បានអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេសចំនួន ៦៩ក្រុមហ៊ុន មានតម្លៃទឹកប្រាក់ប្រមាណ ២៩៣១លាដុល្លារ និងបង្កើតការងារប្រមាណ ៧ម៉ឺនកន្លែង។

របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងវិនិយោគបង្កើតរោងចក្រវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្មីៗមានចំនួន ២៨រោងចក្រ។

ក្រៅពីនេះ មានគម្រោងវិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ រោងចក្រស្ករអំពៅ គម្រោងសាងសង់ខ្សែ បណ្តាញអគ្គិសនី រោងចក្រ ផលិតគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើងគ្រឿងបន្លាស់ រោងចក្រផលិតរបស់ប្រើប្រាស់ កែច្នៃម្ហូបអាហារ រោងចក្រកែច្នៃផលិតផលកសិឧស្សាហកម្ម មជ្ឈមណ្ឌ លពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ រោចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម រោងចក្រផលិតស៊ីម៉ង់ត៍ រោងម៉ាស៊ីនកិនស្រូវ និងកសិដ្ឋានចិញ្ចឹមសត្វជាដើម។

ដោយឡែកចំពោះគម្រោងវិនិយោគដែលមានតម្លៃទឹកប្រាក់ច្រើនជាងគេ គឺគម្រោងសាងសង់ ប្រតិបត្តិការ និងអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់- អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារ។
ក្រុមហ៊ុនថ្មីៗទាំងនេះ ភាគច្រើនបំផុត បោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ បន្ទាប់មកខេត្ត ព្រះសីហនុ កណ្តាល កំពង់ស្ពឺ ស្វាយរៀង និងបណ្តាខេត្តផ្សេងៗមួយចំនួនទៀត។

តាមការរំពឹងទុក នៅពេលក្រុមហ៊ុន រោងចក្រ សហគ្រាសថ្មីៗទាំងនេះ ចាប់ផ្តើមដំណើរជាផ្លូវការ វានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់ តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគទាំងក្នុងស្រុក និងបរទេស មានតម្លៃទុនទឹកប្រាក់សរុបប្រមា ណ ៦,៣ប៊ីលានដុល្លារ បានកើនឡើង ៧៥ភាគរយ ពី ៣,៦ប៊ីលានដុល្លារ បើធៀបកាលពីឆ្នាំ ២០១៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម