ពលរដ្ឋជិត២០០គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកថ្មបាំង មានទឹកប្រើប្រាស់ដោយសារអណ្តូងទឹកស្អាតចំនួន៨
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅ ឃុំប្រឡាយ ឃុំគំនាប និងឃុំថ្មដូនពៅ នៃស្រុកថ្មបាំង ខេត្តកោះកុង សប្បាយរីករាយណាស់ ដោយទទួលបានអណ្តូងទឹកស្អាតចំនួន៨ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត ជាលើកទី២ សំរាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងបី បានឲ្យដឹងថា ពួកគាត់នៅទីនេះ ពិបាកខ្លាំងណាស់ ក្នុងការរកទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនៅពេលដែលរដូវប្រាំងចូលមកដល់ ព្រោះថាតំបន់នេះ ទឹកត្រពាំង បឹងបួរ ជ្រោះ ដងអូរ មួយចំនួន ត្រូវបានរីងស្ងួតហួតហែងអស់ ។ ដូច្នេះ ពួកគាត់ ត្រូវចំណាយពេលវេលាយូរ ក្នុងការទៅស្វែងរកប្រភពទឹក នៅកន្លែងឆ្ងាយៗពីលំនៅដ្ឋាន យកមកប្រើប្រាស់ក្នុងជីវភាពប្រចំាថ្ងៃ ។
បន្ទាប់ពីបានដឹងថា តំបន់នេះ មានបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈលោកមេភូមិ និងមេឃុំ លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត បានចាត់អោយក្រុមការងារ ចុះស្ថាបនាអណ្តូង ចំនួន៨ ជូនប្រជាពលរដ្ឋបានប្រើប្រាស់ភ្លាមៗ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ប្រមាណជិត ២០០រយគ្រួសារ នៅក្នុងតំបន់នេះ ។
លោកស្រី ប្រធានមូនិធិ បានមានប្រសាន៍ថា អំណោយអណ្តូងទាំងនេះ ជាអំណោយឪពុកម្តាយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងនោះ មានអណ្តូងលោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក ចំនួន៤អណ្តូង និង អណ្តូងលោកយាយ ប៊ុន ស៊ាងលី លោកតា លីន គ្រី ចំនួន៤អណ្តូង ។
តាមរយៈលោកស្រីប្រធានមូលនិធិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅមានអនាម័យខ្ពស់ ហូបស្អាត និងពិសារទឹកដាំឆ្អិន ។ ស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់ ព្រោះបច្ចុប្បន្ន មានមណ្ឌលសុខភាព រឺមន្ទីរពេទ្យ បានខិតមកជិតផ្ទះរបស់បងប្អូនហើយ ។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។ រីឯ អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល ដោយរាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍