ស្ងាត់ៗ ក្រុមហ៊ុនវៀតណាមមួយ គ្រោងចុះហត្ថលេខាទិញយន្តហោះប៊ូអ៊ីង ១០០គ្រឿង
វៀតណាម ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឈ្មោះ Vietjet ប្រកាសថា ខ្លួននឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយនេះ ដើម្បីទិញយន្តហោះ Boeing ដែលមានតួខ្លួនតូចៗចំនួន ១០០គ្រឿង ក្នុងទឹកប្រាក់សរុបប្រមាណ ជិត ១៣ពាន់លានដុល្លារអាមេរិក ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រភពបានប្រាប់ Reuters ថា ក្រុមហ៊ុន Vietjet នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing របស់ក្រុមហ៊ុនអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុងខែនេះ ។
ដំណឹងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានអនុញ្ញាតឲ្យប្រទេសវៀតណាមអាចធ្វើការហោះហើរដោយត្រង់ទៅកាន់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ។
កាលជំនាន់ដែលលោក បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតីអាមេរិក និងបានមកទស្សនកិច្ចនៅវៀតណាម នាឆ្នាំ២០១៦ ក្រុមហ៊ុន Vietjet ក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX ដែលមានតួខ្លួនតូចៗ ពីសហរដ្ឋអាមេរិក ផងដែរ ។ ហើយឆ្នាំទៅមិញនេះ ក្រុមហ៊ុនដដែល ក៏បានទិញយន្តហោះប្រភេទ Airbus (A321neo) ចំនួន ៥០គ្រឿង ពីប្រទេសបារាំង ផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍