Connect with us

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បើកដំណើរការផ្លាស់ប្តូរលើវិស័យឌីជីថល

ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងពង្រីកវិសាលភាព នៃការផ្លាស់ប្តូរលើវិស័យឌីជីថលតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ៣០ ក្រុមហ៊ុន ។
ក្រុមហ៊ុនទាំងអស់ បានរៀបចំសិក្ខាសាលាលើកិច្ចសហប្រតិបត្តិការក្នុងរយៈពេល៦ខែកន្លងមក ដែលសិក្ខាសាលាថ្មី នៅសប្តាហ៍នេះ គឺជាមួយអ្នកជំនាញការផ្លាស់ប្តូរលើឌីជីថល ដែលមកពីទ្វីបអឺរ៉ុប ។
ការដឹកនាំទៅកាន់ឌីជីថល នៅទូទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប ត្រូវបានផ្ដួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន ដែលដឹកនាំការងារដោយលោក Ian Watson នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា ។

លោក Watson បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានបង្ហាញពីឱកាសសំខាន់ៗដែលទាក់ទងទៅនឹងការគ្រប់គ្រងទិន្នន័យ ការធ្វើសមាហរណកម្មក្នុងប្រព័ន្ធ មាតិកា ការទទួលយកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ គឺ 5G និង ទីផ្សារឌីជីថល ។
លោក Watson មានប្រសាសន៍ថា ៖ «ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានសក្តានុពលក្នុងការដឹកនាំវិស័យឌីជីថលនៅកម្ពុជា ដោយផ្តល់ចំណេះដឹង និងបទពិសោធន៏ទីផ្សារ និងការពង្រីក ហើយនិងភាពសម្បូរបែបរបស់ក្រុមហ៊ុន និងសេវាដែលយើងផ្តល់ជូន» ។
«តាមរយៈការសហការគ្នា បច្ចុប្បន្ន ពួកយើងកំពុងបង្កើតយុទ្ធសាស្រ្ត ដើម្បីគាំទ្រដំណើរការកែច្នៃលើឌីជីថល ដែលមានគុណភាពល្អបំផុត ដែលនឹងធ្វើឲ្យយើងបង្កើតនូវផលិតផល និងសេវាថ្មីៗសម្រាប់សម័យឌីជីថល» ។

លោក Watson បានបន្តថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនឱ្យសមស្របតាមគោលបំណងនៃវិស័យឌីជីថល ។
«យើងកំពុងសិក្សាពីគំរូអាជីវកម្មអន្តរជាតិដទៃទៀត ដែលបាននាំមកនូវបទពិសោធន៍ជូនអតិថិជនប្រកបដោយភាពរីករាយ ការបង្កើតផលិតផលថ្មីៗ និងការសន្សំលើចំណាយប្រតិបត្តិការ»។ លោក បានបន្ថែមថា «ចក្ខុវិស័យរបស់យើង គឺ សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការដឹកនាំការផ្លាស់ប្តូរលើឌីជីថលនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនជាសមាជិករបស់យើងក្នុងវិស័យព័ត៌មានវិទ្យា ដែលមានភាពប្រុងប្រយ័ត្នលើដំណោះស្រាយបេសកកម្មដ៏សំខាន់នេះ» ៕


នាយកប្រតិបត្តិផ្នែក ព័ត៌មានវិទ្យា Ian Watson នៅក្នុងកិច្ចសន្ទនា DX ជាមួយសមាជិកមកពីក្រុមហ៊ុន Cellcard, Wing, និង Ezecom។


ក្រុមហ៊ុនពីគ្រប់វិស័យរបស់ Royal Group និង ក្រុមការងារមកពីផ្នែកផ្សេងៗគ្នា ចូលរួមក្នុងកិច្ចសន្ទនានៅក្នុងUX

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម