ខ្លាំងបាត់! រឿង «The Prey» ដែលជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង«ការពារឧក្រិដ្ឋជន-Jailbreak» ទទួលបានសិទ្ធិចែកចាយនៅចក្រភពអង់គ្លេស
បន្ទាប់ពីរឿង «ការពារឧក្រិដ្ឋជន-Jailbreak» ទទួលបានជោគជ័យខ្លាំងទាំង អ្នកដឹកនាំសម្តែងលោក Jimmy Henderson បានដឹកនាំខ្សែភាពយន្តខ្មែរខ្នាតធំមួយទៀតដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រខ្សែភាពយន្តខ្មែរ និងអន្តរជាតិគឺរឿង «The Prey»។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ខ្សែភាពយន្តខ្មែរសហការណ៍ជាមួយអន្តរជាតិនេះ គឺរឿងមួយនេះទទួលបានសិទ្ធចែកចាយពីក្រុមហ៊ុនមួយនៅចក្រភពអង់គ្លេសដែលទិញសិទ្ធិក្នុងការចែកចាយផ្ទាល់តែម្តង។
តំណាងចែកចាយក្នុងចក្រភពអង់គ្លេស «Lightbulb Film Distribution» បាននិយាយថា៖ «យើងពិតជាសប្បាយចិត្តណាស់ដែលបាននាំខ្សែភាពយន្តខ្មែរមួយនេះមកជូនដល់ប្រិយមិត្តអង់គ្លេសធ្វើការទស្សនានៅក្នុងឆ្នាំនេះ។ ក្នុងនាមជាអ្នកគាំទ្រខ្សែភាពយន្តពីមុនរបស់អ្នកដឹកនាំសម្តែងលោក Jimmy Henderson យើងដឹងថាយើងនឹងទទួលបានអ្វីដែលយើងបានរំពឹងទុក។ ហើយយើងជឿជាក់ថាលោក Henderson នឹងនាំមកនូវឈុតឆាកកាន់តែអស្ចារ្យ សម្រាប់អ្នកគាំទ្រ។»។
ខ្សែភាពយន្តខ្មែរដែលចំណាយទុនផលិតចំនួនប្រមាណជាង១លានដុល្លារនេះ គឺជាខ្សែភាពយន្តដែលនិយាយអំពីប៉ូលិសបង្កប់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ «Xin» ដែលបំពេញបេសកកម្មសម្ងាត់មួយ ហើយក៏ត្រូវបានជាប់ខ្លួនក្នុងល្បែងភ្នាល់គ្នាតាមប្រមាញ់មនុស្សដែលព្យាយាមតាមសម្លាប់ពួកគេនៅក្នុងព្រៃ ហើយ «Xin» ត្រូវធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឈ្នះក្នុងល្បែងភ្នាល់គ្នានេះដើម្បីបានសេរីភាពមកវិញ។ ចង់ដឹងថារឿង «The Prey» មានឈុតឆាកអស្ចារ្យយ៉ាងណាកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍