នាវាទ័ពជើងទឹកជប៉ុន២គ្រឿង បានមកដល់កម្ពុជា ក្នុងដំណើរទស្សនៈកិច្ចការងាររយៈពេល៤ថ្ងៃ
ព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកជប៉ុន ចំនួន០២គ្រឿង នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនៈកិច្ចការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំក្រកម្ពុជា ដែលបានចេញផ្សាយ នាពេលកន្លងមក បានឲ្យដឹងដែរថា នាវាទ័ពជើងទឹកទាំង២នេះ មានឈ្មោះថា «សេតូយុគិ» និង «ស៊ីម៉ាយុគិ» ដឹកនាំដោយ វរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ។ នាវាទាំងពីរគ្រឿងនេះ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងបន្តទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរផេ្សងៗ ក៏ដូចជាដើម្បីផ្ដល់ឱកាសឲ្យនាយនាវិកកម្មសិក្សាការីចំនួន១០៩រូប ដែលទើបបានបពា្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធានៅកម្ពុជា ។
ក្នុងអំឡុងពេលស្នាក់នៅនេះ លោកវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មានគម្រោងធើ្វទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា រួមនឹងធើ្វទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម សាលាខេត្ដព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍