មាស សុខរតនៈ ៖ កញ្ញា មាស សុខសោភា នឹងមិនចាកចេញពីផលិតកម្មថោននោះទេ
ភ្នំពេញ ៖ ប្រធានប្រតិបត្តិផលិតកម្ម លោក មាស សុខរតនៈ បានច្រានចោលព័ត៌មានដែលថា កញ្ញា មាស សុខសោភា កំពុងតែពិចារណាក្នុងការចាកចេញពីផលិតកម្មថោន ដោយលើកឡើងថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។
ការចេញមកអះអាងនេះ បានធ្វើឡើងក្រោយពេលដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មាស សុខសោភា ជិតក្លាយទៅជាសមាជិកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ទៅហើយ ដោយយោងតាមការអះអាងរបស់តារាចម្រៀងដែលជិតដិតបំផុតជាមួយសោភា ។ សារព័ត៌មាន ក៏ចុះផ្សាយផងដែរថា មានការចរចាគ្នារវាង មាស សុខសោភា និងថ្នាក់ដឹកនាំផលិតកម្មរស្មីហង្សមាស ស្ទើរតែត្រូវរ៉ូវគ្នាអស់ហើយ ។
ថ្លែងប្រាប់ MyTV Plus នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ លោក មាស សុខរតនៈ ប្រធានប្រតិបត្តិផលិតកម្ម ថោន និងត្រូវជាបងប្រុសបង្កើតរបស់កញ្ញា មាស សុខសោភា ផងដែរនោះ បានលើកឡើងថា ពាក្យចចាមអារ៉ាមពីការចាកចេញរបស់ប្អូនស្រីលោក តែងតែកើតមាន តែការពិត មិនមានការចាកចេញនោះទេ ។
លោក រតនៈ បានអះអាងថា ប្អូនស្រីរបស់លោក រីករាយ ក្នុងការបន្តនៅជាមួយផលិតកម្មថោន ហើយថា កញ្ញា មាស សុខសោភា កំពុងតែមមាញឹកខ្លាំងជាមួយនឹងការចេញបទចម្រៀងថ្មីៗ របស់គាត់ ជាពិសេស គឺបទថ្មី ចំនួន៣បទ សម្រាប់ពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ។
លោក រតនៈ បានបញ្ជាក់ថា បទថ្មីចំនួន ២បទ បានកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីចេញផ្សព្វផ្សាយក្នុងពេលថ្មីៗនេះ គឺ បទប៉ក់កន្ទ្រឹមអើយ និង បទរលឹមប្រុយៗ ខណៈបទថ្មីមួយទៀត ទើបតែចាប់ផ្តើមថត នៅថ្ងៃនេះ ។
លោក រតនៈ ក៏បានបន្ថែមទៀតថា ប្អូនស្រីរបស់លោក រាល់ថ្ងៃនេះ មានការមមាញឹកយ៉ាងខ្លាំងក្នុងការចេញសម្តែងខនសឺត និងត្រៀមចេញក្នុងកម្មវិធីសម្រាប់ទូរទស្សន៍ ថោន ជាច្រើនបន្ថែមទៀត ។ រាល់សកម្មភាពទាំងនេះ គ្មានហេតុផលណាដែលធ្វើកញ្ញា មាស សុខសោភា ត្រូវចាកចេញពីផលិតកម្ម ថោន នោះទេ ។ លោកបញ្ជាក់បន្ថែមទៀតថា រាល់ថ្ងៃនេះ ទំាងលោក និងប្អូនស្រីរបស់លោកចាត់ទុកថា ថោន ជាផ្ទះរបស់ខ្លួន ៕
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- មាស សុខសោភា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍