នៅឆមាសទី ១ឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត ១២០០លានដុល្លារ
ការប្រមូលចំណូលពន្ធដារនៅឆមាសទី ១ឆ្នាំ ២០១៨នេះ សម្រេចបានប្រមាណ ១១៨៤លានដុល្លារអាមេរិក ពោលគឺស្មើនឹង ៦១,២៨ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយតួលេខនេះ បានកើនឡើង ១១,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១៨នេះ ចំណូលពន្ធមានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៩,៤% អាករលើតម្លៃបន្ថែម កើនឡើង ១០% ខណៈដែលអាករពិសេស កើនឡើង ១១% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងជាង ១៥%។
តាមការបញ្ជាក់ពីឯកឧត្តម គង់ វិបុល បានឲ្យដឹងថា ការកើនឡើងនៃការប្រមូលចំណូលពន្ធដារនេះ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ការយល់ដឹងកាន់តែច្រើនរបស់អ្នកជាប់ពន្ធ និងការខិតខំរបស់មន្ត្រីក្នុងការកៀគរចំណូល ស្របពេលដែលអគ្គនាយដ្ឋានពន្ធដារបានធ្វើកំណែទម្រង់មួយចំនួនទៅលើការផ្តល់សេវាប្រ មូលពន្ធនេះ។
គួរបញ្ជាក់ថា ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល ក្នុងឆ្នាំ២០១៧ សរុបប្រមាណ ១៩៣៨លានដុល្លារអាមេរិក ស្មើនឹង ១១៣% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។ តួលេខនេះ បានកើនឡើង ២៧,៨៩% បើធៀបនឹង កាលពីឆ្នាំ ២០១៦កន្លងទៅ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍