នាវាល្បាតគយ បើកប្រតិបត្តិការលើកទី១ បង្រ្កាបបានបារីគេចពន្ធតាមផ្លូវសមុទ្រចំនួនជាង ១ពាន់កាតុង
ព្រះសីហនុ ៖ ទូកដឹកបារីគេចពន្ធមួយគ្រឿង ត្រូវបានកម្លាំងនាវាចរគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់លើផ្ទៃសមុទ្រ នៅចន្លោះកោះពោធិ៍ និងកោះអាចម៍សេះ ស្ថិតក្នុងភូមិសាស្រ្តខេត្តកែប ។
ការបង្រ្កាបបាននោះ គឺក្នុងប្រតិបត្តិការ ប្រើនាវាល្បាតគយថ្មីទំនើប ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ទើបផ្ដល់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលការិយាល័យនាវាចរគយ ធ្វើការបង្រ្កាបអំពើគេចពន្ធនេះ បន្ទាប់ពីទទួលបាននាវាល្បាតគយចំនួនពីរគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចគយ ឃាត់បានទូកដឹកបារីគេចពន្ធ ដែលផ្ទុកបារីចំនួន ១,១២៩ កាតុង ប៉ុន្តែសមត្ថកិច្ច ពុំទាន់បញ្ជាក់ពីទំនិញខុសច្បាប់ និងអ្នកអ្នកទទួលខុសត្រូវនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា នាវាល្បាតគយនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
លោក អូន ព័ន្ធមុនីរ័ត្ន បានរំពឹងថា ការបំពាក់នាវាល្បាតគយ នឹងចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធនៅលើភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការពង្រឹងសន្តិសុខលំហរសមុទ្រកម្ពុជា ផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍