Connect with us

ទីបំផុត​ ​រថភ្លើង​បា​ឡាំង​ដាស​ ​មេដឹកនាំ​កូរ៉េខាងជើង​ ​បាន​មកដល់​វៀតណាម​ ​ខណៈ​ ​Air​ ​Force​ ​One​ ​របស់​លោក​ ​ត្រាំ​ ​កំពុង​ស្ថិតនៅ​តាមផ្លូវ​

វៀតណាម​ ​៖​ ​ទីបំផុត​ ​រថភ្លើង​បា​ឡាំង​ដាស​របស់​មេដឹកនាំ​កូរ៉េខាងជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​បាន​ចូល​ដល់​ប្រទេស​វៀតណាម​ហើយ​ ​នៅ​ព្រឹក​ថ្ងៃទី​ ​២៦​ ​ខែកុម្ភៈ​នេះ​ ​ក្នុង​ធ្វើដំណើរ​ដើម្បី​មក​ចូលរួម​ជំនួប​លើក​ទី២​ ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​នៅ​ទីក្រុង​ហាណូយ​ ​។​ ​
​លោក​ ​គីម​ ​ជុង​អ៊ុន​ ​និង​មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង​ ​បាន​ទៅដល់​ស្ថានីយ​រថភ្លើង​នៃ​ទីក្រុង​ដុង​ដាង​ ​(​Dong​ ​Dang​)​ ​ដែល​នៅ​ជាប់​ព្រំប្រទល់​រវាង​វៀតណាម​និង​ចិន​ ​ហើយ​បាន​ជិះរថយន្ត​ ​បន្ត​ឆ្ពោះទៅ​កាន់​ទីក្រុង​ហាណូយ​ ​ក្នុង​ចម្ងាយផ្លូវ​ជិត​ ​១៧០គីឡូម៉ែត្រ​បន្ថែម​ទៀត​ ​។​ ​
​មេដឹកនាំ​កូរ៉េខាងជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​បាន​ចាប់ផ្តើម​ចេញដំណើរ​ពី​ក្រុង​ព្យុងយ៉ាង​ ​កាលពី​ថ្ងៃសៅរ៍​ ​និង​បាន​ឆ្លង​ព្រំដែន​ក្រុង​ ​Dandong​ ​ចូល​ទៅដល់​ក្រុង​ប៉េកាំង​ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ​។​


​ការចេញដំណើរ​របស់​លោក​ ​គីម​ ​ពី​ស្ថានីយ​រថភ្លើង​ក្រុង​ព្យុងយ៉ាង​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​ប្រើ​រយៈពេល​ដល់ទៅ​ ​៦០ម៉ោង​ ​ទើប​មកដល់​ប្រទេស​វៀតណាម​ ​។​ ​
​ដោយឡែក​ ​អ្នក​អមដំណើរ​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ​ ​មានដៃ​ស្ដាំ​របស់​លោក​ ​និង​ ​ជា​ឧត្តមសេនីយ៍​កំពូល​ ​គឺ​ ​លោក​ ​គីម​ ​យ៉ុង​ចូល​ ​ដែល​បាន​ជួបពិភាក្សា​ជាមួយ​ ​ត្រាំ​ ​នៅក្នុង​សេតវិមាន​ ​ពីរ​ខែមុន​ ​រួម​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ ​ជាច្រើន​រូប​ផ្សេងទៀត​ ​។​
​សូម​បញ្ជាក់​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នា​ល្ងាច​ថ្ងៃពុធ​ ​ស្អែកនេះ​តែម្តង​ ​ក្រោយពី​មេដឹកនាំ​កំពូល​ទាំងពីរ​រូប​ ​បាន​មកដល់​ទឹកដី​ប្រទេស​វៀតណាម​ ​ដើម្បី​បើក​កិច្ច​ជំនួប​កំពូល​លើក​ទីពីរ​ ​ដែល​ពិភពលោក​កំពុងតែ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​បំផុត​ ​។​ ​


​បើ​តាម​អ្នកនាំពាក្យ​សេតវិមាន​ ​លោកស្រី​ ​Sarah​ ​Sanders​ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ​ពេលនេះ​ ​លោក​ប្រធានាធិបតី​អាមេរិក​ ​កំពុង​ស្ថិតនៅ​លើ​យន្តហោះ​ ​Air​ ​Force​ ​One​ ​ក្នុង​ដំណើរ​មក​ទៅកាន់​រដ្ឋធានី​ហាណូយ​ ​។​ ​លោក​ ​ត្រាំ​ ​នឹង​ជួប​មួយ​ទល់​មួយ​ ​ជាមួយ​លោក​ ​គីម​ ​នា​ល្ងាច​ថ្ងៃពុធ​ ​ខណៈ​នា​ពេលព្រឹក​ ​លោក​ ​ត្រាំ​ ​នឹង​ជួយ​មេដឹកនាំ​កំ​ពូល​ៗ​ ​វៀតណាម​ ​។​ ​រី​កិច្ចប្រជុំ​បន្តបន្ទាប់​ទៀត​ជាមួយ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​។​
​សូម​រំលឹក​ថា​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​និង​លោក​ ​គីម​ ​ជុង​អ៊ុន​ ​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ដោយ​បាន​បង្កើត​កិច្ច​ព្រមព្រៀង​អំពី​ការ​លុបបំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ ​។​ ​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​ ​ការ​រីកចម្រើន​បាន​ជាប់​គាំង​ ​ដោយ​ភាគី​ទាំង​ ​២​ ​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​កិច្ច​ព្រមព្រៀង​នោះ​ ​។​
​ក្រុម​អ្នកសង្កេតការណ៍​ ​បាន​និយាយ​ថា​ ​ការ​រីកចម្រើន​ជាក់ស្តែង​ ​ចាំបាច់​ត្រូវ​ធ្វើឲ្យ​កើតឡើង​នៅក្នុង​ជំនួប​នៅក្នុង​ក្រុង​ហាណូយ​ ​ដើម្បី​បញ្ចៀស​ការពិភាក្សា​ ​ដែល​ត្រូវ​គេ​ចាត់ទុកថា​ជា​ការ​រឹតត្បិត​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម