Connect with us

Mourinho​ ​ថា​ ​គ្រាប់ពេជ្រ​របស់​ ​Chelsea​ ​កីឡាករ​ ​Hazard​ ​មាន​ទេពកោសល្យ​លេង​ឲ្យ​ ​Real​

បរទេស​៖​ ​យោង​តាម​លោក​ ​Jose​ ​Mourinho​ ​ថា​ ​គ្រាប់ពេជ្រ​របស់​ ​Chelsea​ ​គឺ​ ​កីឡាករ​ ​Eden​ ​Hazard​ ​មាន​ទេពកោសល្យ​ ​និង​បុគ្គលិក​លក្ខណៈ​លេង​ឲ្យ​ក្លិប​ ​Real​ ​Madrid​ ​បាន​ ​។​
​កីឡា​ក​រប៊ែលហ្សិ​ក​រូប​នេះ​ ​នៅសល់​កិច្ចសន្យា​រហូតដល់​ឆ្នាំ២០២០​ ​ប៉ុន្តែ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់ទៅ​កាន់​ទីក្រុង​ម៉ាឌ្រីដ​ ​។​ ​ខ្សែប្រយុទ្ធ​វ័យ​ ​២៨ឆ្នាំ​ ​បាន​ប្រកាស​កាលពីដើម​ខែ​នេះ​ថា​ ​គាត់​បាន​ធ្វើការ​សម្រេចចិត្ត​លើ​អនាគត​រួចហើយ​ ​។​


​លោក​ ​Mourinho​ ​ដែល​ជា​អតីត​គ្រូបង្វឹក​ ​Chelsea​ ​និង​ ​Real​ ​មិន​ប្រាកដ​ថា​ ​Hazard​ ​នឹង​សម្រេចចិត្ត​យ៉ាងណា​ឡើយ​ ​ប៉ុន្តែ​លោក​ជឿជាក់​ថា​ ​ខ្សែប្រយុទ្ធ​រូប​នេះ​ ​មាន​សមត្ថភាព​លេង​ ​១១នាក់​ដំបូង​នៅ​ ​Santiago​ ​Bernabeu​ ​។​ ​
​លោក​ ​បាន​ប្រាប់​កាសែត​ ​DAZN​ ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​៖​ ​”​មហិច្ឆតា​របស់​ ​Eden​ ​.​.​.​ ​លេង​នៅ​ ​Chelsea​ ​ពេញ​មួយ​ជីវិត​របស់​គាត់​ ​ឬ​ ​នឹង​ចេញទៅ​ក្លិប​យក្ស​ដ៏​ធំ​មួយ​ដូចជា​ ​Real​ ​?​ ​ខ្ញុំ​មិន​អាច​និយាយ​បានទេ​ ​ព្រោះ​ខ្ញុំ​មិនបាន​និយាយ​ជាមួយ​គាត់​យូរហើយ​ ​។​ ​តែបើ​និយាយ​ពី​ទេពកោសល្យ​វិញ​ ​គាត់​មាន​ទេពកោសល្យ​ ​និង​សមត្ថភាព​លេង​ឲ្យ​ ​Real​ ​Madrid​ ​បាន​ ​។​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Hazard​ ​បាន​មកដល់​ ​Chelsea​ ​ពីទី​ក្រុង​ ​Lille​ ​កាលពី​ឆ្នាំ២០១២​ ​និង​បាន​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ចំនួន​ ​២លើក​ ​និង​ ​Europa​ ​League​ ​ជាមួយ​ក្រុម​តោ​ខៀវ​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម