Connect with us

Manchester​ ​United​ ​មាន​វិ​បត្ដិ​កីឡាករ​របួស​ច្រើន​ឡើង​ៗ​ ​ក្រោយ​លេង​ទល់នឹង​ ​Liverpool​ ​

អង់គ្លេស​៖​ ​ក្រុម​ម្ចាស់ផ្ទះ​ ​Manchester​ ​United​ ​មាន​វិ​បត្ដិ​កីឡាករ​របួស​ច្រើន​ឡើង​ៗ​ ​ក្រោយ​លេង​ទល់នឹង​ក្រុម​ហង្ស​ក្រហម​ ​Liverpool​ ​នៅ​ទឹកដី​ ​Old​ ​Trafford​ ​។​ ​


​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​គ្រូបង្វឹក​បណ្តោះអាសន្ន​ ​បាន​ឲ្យដឹង​ថា​ ​Marcus​ ​Rashford​ ​ជា​កីឡាករ​ម្នាក់ទៀត​ដែល​មាន​ភាព​ស្រពិចស្រពិល​ចំពោះ​ការប្រកួត​បន្ទាប់​ ​ក្រោយ​រង​របួស​ក្នុង​ការប្រកួត​ជាមួយ​ ​Liverpool​ ​។​ ​
​Rashford​ ​ត្រូវ​បង្ខំឲ្យ​លេង​ដល់​ ​៩០នាទី​ ​ខណៈ​ដែល​ក្រុម​បិសាច​ក្រហម​ប្ដូរ​កីឡាករ​ដល់ទៅ​ ​៣រូប​ក្នុង​តង់​ទី១​ ​ដែល​មាន​ដូចជា​ ​Herrera​,​ ​Mata​ ​និង​ ​Lingard​ ​ធើ្វ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​ម្ចាស់ផ្ទះ​មានការ​ប្រែប្រួល​ទាំងស្រុង​ ​។​ ​


​Solskjaer​ ​បាន​និយាយ​ថា​ ​៖​ ​”​ប្រសិនបើ​ ​Rashford​ ​លេង​ការប្រកួត​បន្ទាប់​បាន​ពិតជា​ល្អ​ ​។​ ​ខ្ញុំ​មិនដែល​ឃើញ​រឿង​នេះ​ពីមុន​មក​ទេ​ ​គឺ​ ​កីឡាករ​ ​៣នាក់​ ​របួស​ក្នុង​តង់​ទី១​។​ ​លទ្ធផល​ស្មើគ្នា​នេះ​ ​បាន​ធើ្វ​ឲ្យ​ ​Liverpool​ ​ឡើង​ទៅកាន់​កំពូល​តារាង​ ​ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ២​ ​Manchester​ ​City​ ​ចំនួន១ពិន្ទុ​ប៉ុណ្ណោះ​ ​ខណៈ​ ​ManUtd​ ​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​លេខ៥​ ​វិញ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម