លោក Sarri ខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកចាំទី Kepa ដែលបដិសេធមិនព្រមចាកចេញពីទីលាន
អង់គ្លេស៖ Maurizio Sarri ខឹងសម្បាយ៉ាងខ្លាំងចំពោះអ្នកចាំទី Kepa ដែលបដិសេធមិនព្រមចាកចេញពីទីលាន នៅវគ្គផ្តាច់ព្រ័ត្រនៃពាន Carabao Cup ដែលបង្កើតរឿងហួសចិត្តមួយ ដែលយើងមិនធ្លាប់ឃើញនៅលើទីលានបាល់ទាត់ ។
ដោយឃើញអ្នកចាំទី Kepa ហាក់ដូចជាមានរបួស និងមិនស្រួល លោក Maurizio Sarri បានប្រាប់អ្នកចាំទីដៃទី២ Willy Caballero ភ្លាមៗឲ្យត្រៀមខ្លួន ហើយអ្នកចាំទីអន្តរជាតិអាហ្សង់ទីនរូបនេះ បានកម្ដៅសាច់ដុំយ៉ាងឆាប់រហ័ស និងត្រៀមខ្លួនរួចរាល់ដើម្បីចូលទីលាន ។ ប៉ុន្តែបន្ទាប់មក អ្នកចាំទីដៃទី១ បានប្រាប់ទៅកីឡាករបម្រុងថា គាត់មិនមានបញ្ហាអ្វីនោះទេ ។
ការបដិសេធនេះ បានធ្វើឲ្យទាំងអ្នកចាត់ការ និងបុគ្គលិករបស់ក្រុមតោខៀវ មានការខឹងសម្បាលើ Kepa ។ ប៉ុន្តែអ្នកចាំទីសញ្ជាតិអេស៉្បាញ អះអាងថា លោក មិនបដិសេធក្នុងការផ្លាស់ប្ដូរទេ ហើយនិយាយថា រឿងនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
អ្នកវិភាគមួយចំនួនគិតថា កីឡាករ Caballero អាចនឹងជាប់ជាជម្រើសដំបូងក្នុងជំនួបជាមួយ Tottenham នៅរាត្រីថ្ងៃពុធ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍