Connect with us

ដឹង​ទេ​!​ ​ជន​ពិការ​ជាង​ ​៤ពាន់​នាក់​ ​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូល​បម្រើការ​ងារ​ជា​មន្រ្តី​រាជការ​

ភ្នំពេញ​ ​៖​ ​គិត​មកទល់​ពេលនេះ​ ​ជន​ពិការ​ចំនួន​ជាង​ ​៤ពាន់​នាក់​ ​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូល​បម្រើការ​ងារ​ ​ជា​មន្រ្តី​រាជការ​នៅ​តាម​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​ ​ដែល​ជិត​គ្រប់​កូតា​ ​ដែល​ផ្តល់​អោយ​ ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​។​
​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​គម្រោង​កម្មវិធី​ ​ACCESS​ ​នា​ថ្ងៃម្សិលមិញ​នេះ​ ​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ ​បាន​ឲ្យដឹង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ប្តេជ្ញា​ចិត្ត​ជ្រើសរើស​ជន​មាន​ពិការភាព​ ​ឲ្យ​ចូល​ធ្វើការ​នៅ​តាម​ក្រសួង​-​ស្ថាប័នរដ្ឋ​ឲ្យ​គ្រប់​ ​២​%​ ​។​


​បើ​តាម​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​គិត​មកទល់​ពេលនេះ​ ​ជន​មាន​ពិការភាព​ ​ចំនួន​ ​២​ ​៨៣៩​ ​នាក់​,​ ​ស្ត្រី​ពិការ​ចំនួន​ ​៧៥៦​ ​នាក់​ ​និង​ ​ជន​ពិការ​កម្រិត​ធ្ងន់​ចំនួន​ ​១​ ​៤៧៨​ ​នាក់​ ​(​សរុប​ ​៤​ ​៤៧១​ ​នាក់​)​ ​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូល​បម្រើការ​ងារ​ជា​មន្រ្តី​រាជការ​ ​កំពុង​បម្រើការ​ងារ​នៅ​តាម​ស្ថាប័នរដ្ឋ​មួយចំនួន​ ​ដែល​គិតជា​ភាគរយ​ ​ស្មើ​ ​១,៩៣​%​ ​។​ ​ដោយឡែក​ ​បុគ្គលិក​មាន​ពិការភាព​ ​គិត​ទាំង​ពិការ​កម្រិត​ធ្ងន់​ ​មាន​ចំនួន​សរុប​ ​៣​ ​៤៧៥​ ​នាក់​ ​ក៏បាន​កំពុង​បម្រើការ​ងារ​នៅក្នុង​អង្គភាព​ចំនួន​ ​៧៧​ ​របស់​វិស័យ​ឯកជន​ ​ផង​ដែរ​ ​។​
​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​ក៏បាន​ស្នើ​ដល់​បងប្អូន​ដែល​មាន​ពិការភាព​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងផែនការ​ ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​ការ​ធ្វើ​ជំរឿន​ប្រជាសាស្ត្រ​កម្ពុជា​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​៣​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​ដើម្បី​មាន​តួលេខ​ ​ថ្មី​មួយ​ ​ពិតប្រាកដ​ ​សម្រាប់​ការរៀបចំ​ផែនការ​ ​និង​គោលនយោបាយ​ ​។​ ​
​បើ​យោង​តាម​ការ​ធ្វើ​អង្កេត​ប្រជាសាស្ត្រ​ ​និង​សុខភាព​ ​កាលពី​ឆ្នាំ​ ​២០១៤​ ​របស់ក្រ​សួង​ផែនការ​ ​បាន​បង្ហាញថា​ ​កម្ពុជា​ ​មាន​អត្រា​ជន​មាន​ពិការភាព​ប្រមាណ​ ​៩.៥​%​ ​នៃ​ចំនួន​ប្រជាជន​សរុប​ ​។​


​សូម​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​ ​តាមរយៈ​គម្រោង​កម្មវិធី​សហប្រតិបត្តិ​ការ​អូស្ត្រាលី​-​កម្ពុជា​ ​ក៏បាន​ផ្ដល់​ជំនួយ​ថវិកា​ប្រមាណ​ ​២,៥​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​គម្រោង​ចំណាយ​លើ​កម្មវិធី​ការ​ផ្តល់​សេវា​ប្រកបដោយ​និរន្តរភាព​ ​និង​សមធម៌​»​ ​(​ACCESS​)​ ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​២០១៩​-​២០២៣​ ​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា​ ​។​
​ ​គម្រោង​ ​ACCESS​ ​នេះ​មាន​ ​គោលដៅ​ផ្ដល់​សេវា​ដល់​ជន​ដែល​មាន​ពិការភាព​ ​និង​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​ផ្លូវភេទ​ ​genderbased​ ​violence​ ​in​ ​Cambodia​ ​(​GBV​)​ ​ឲ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​និង​សេវាកម្ម​ ​ប្រកបដោយ​និរន្តរភាព​ ​និង​គុណភាព​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម