មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ
ចិន ៖ គណ:ប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នាទីក្រុងប៉េកាំង ។
ក្នុងជំនួប នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) សង្ឃឹមថា ប្រទេសទាំងពីរ ចិន-កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់លោកប្រធានាធិបតី ស៊ី ជីនពីង និង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិន បន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅធ្វើយ៉ាងណាអនុវត្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំរវាងកម្ពុជា-ចិន ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅប្រទេសចិន ធ្វើឡើងតបតាមការអញ្ជើញពីក្រសួងការពារជាតិចិន ដែលមានរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន ប្រតិភូកម្ពុជា នឹងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន ៖ លោក រដ្ឋមន្រ្តីក្រសួងការពារជាតិចិន, លោកអនុប្រធានគណ:កម្មការយោធាមជ្ឈឹម នៃកងទ័ពរំដោះប្រជាជនចិន និង លោក មេបញ្ជាការកងទ័ពជើងគោក រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍