Connect with us

គួរឲ្យសោកស្តាយ! ក្រុម U22 កម្ពុជា បានត្រឹមលេខ៤ប៉ុណ្ណោះ សម្រាប់ ពានរង្វាន់ AFF U22 Championship 2019

ភ្នំពេញ ៖ គួរឲ្យសោកស្តាយ! ក្រុម U22 កម្ពុជា បានត្រឹមលេខ៤ប៉ុណ្ណោះ សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ក្រោយទទួលបរាជ័យ ក្រោមថ្វីជើងក្រុម U22 វៀតណាម ដោយលទ្ធផល សូន្យ ទល់នឹង ១ ។
ការប្រកួតដណ្តើមលេខ៣ រវាងក្រុម U22 កម្ពុជា ដែលជាម្ចាស់ផ្ទះ ជាមួយនឹងក្រុម U22 វៀតណាម នេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈនេះ នាពហុកីឡដ្ឋាន ជាតិអូឡាពិក ដោយចាប់ផ្តើមពីម៉ោង ១៥ និង ៣០នាទី ។ ក្នុងនោះ នៅតង់ទី១ ក្រុមកម្ពុជា បានបើកការប្រកួត យ៉ាងស្វិតស្វាញ តែបានត្រឹមលទ្ធផល សូន្យ ទល់នឹងសូន្យ ជាមួយក្រុមវៀតណាម តែប៉ុណ្ណោះ។

ចូលដល់តង់ទី២ ជិតបញ្ចប់ការប្រកួតទៅហើយ ក្រុមវៀតណាម ទីបំផុត ធ្វើបានសម្រេច ដោយស៊ុតបាល់បញ្ចូលទីកម្ពុជា បានមួយគ្រាប់នៅនាទីទី ៨៦ ដោយកីឡាករ Le Xuan Tu ដែលជា គ្រាប់បាល់នាំអោយក្រុមវៀតណាម ទទួលបានជ័យជម្នះលើក្រុមកម្ពុជា និងទទួលបានលេខ៣។
ដោយឡែកសម្រាប់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ AFF U22 Championship 2019 នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១៨ និង ៣០នាទី នាពហុកីឡដ្ឋានជាតិអូឡាំពិក រវាងក្រុម U22 ថៃ ដែលជាអ្នកការពារតំណែងជើងឯក ជាមួយនឹងក្រុម U22 ឥណ្ឌូនេស៊ី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម