Connect with us

Mario Maurer នឹងសម្តែងជាមួយ Yaya Urassaya ជាលើកដំបូង ក្នុងខ្សែភាពយន្តភាគថ្មី

ថៃ ៖ លោក Mario Maurer និងកញ្ញា Yaya Urassaya សុទ្ធតែជាកំពូលតារាសម្តែងប្រចាំប្រទេសថៃ ដែលល្បីល្បាញជាច្រើនឆ្នាំមកហើយ។
អ្វីដែលគួរឲ្យកត់សម្គាល់ ពួកគេមិនដែលប៉ះគ្នានោះទេ នៅក្នុងអាជីពសម្តែងរបស់ពួកគេទាំងពីរ ដែលធ្វើឲ្យប្រិយមិត្ត តែងតែរង់ចាំ ថាតើពួកគេអាចនឹងសម្តែងរួមគ្នាដែរឬអត់ ។
តាមរយៈកិច្ចសំភាសន៍កាលពីពេលថ្មីៗនេះ Mario បានប្រាប់មកកាន់អ្នកសារព័ត៌មានថា ខ្លួននឹងធ្វើការសម្តែងរួមគ្នាជាលើកដំបូងជាមួយនឹងកញ្ញា Yaya Urassaya សម្រាប់ខ្សែភាពយន្តភាគ «Jao Gum Nai Waan» ដែលនឹងត្រូវផលិតសារជាថ្មីម្តងទៀត។
ព័ត៌មាននេះ បានធ្វើឲ្យកក្រើកដល់បណ្តាញសង្គមរបស់ប្រទេសថៃមែនទែន ហើយគ្រប់គ្នា នឹងរង់ចាំមើលថាតើពួកគេទាំងពីរ សម្តែងសមគ្នា ឬ យ៉ាងណា៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម