អបអរសាទរ! ក្រុម U22 ឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ AFF U22 Championship Cambodia 2019
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 ឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ AFF U22 Championship Cambodia 2019 ក្រោយយកឈ្នះ ក្រុម U22 ថៃ ដោយលទ្ធផល ២ ទល់នឹង ១។
ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូនេស៊ី បានបើកការប្រកួតគ្នាជាមួយក្រុម ថៃ ដើម្បីដណ្តើមជើងឯក នៅថ្ងៃទី២៦ ខែកុម្ភៈនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។ នៅតង់ទី១ ក្រុមទាំង២ បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ តែមិនមានការស៊ុតបញ្ចូលទីគ្នានោះទេ ។ ដោយឡែកនៅតង់ទី២ ក្រុម U22 ថៃ ធ្វើបានសម្រេច ដោយស៊ុតបញ្ចូលទី ក្រុមឥណ្ឌូនេស៊ី បានមួយគ្រាប់ នៅនាទីទី57 ដោយកីឡាករ Siringkan Promsupa ប៉ុន្តែ ត្រូវបានតាមស្មើវិញ ដោយក្រុមឥណ្ឌូនេស៊ី នៅនាទី ៥៨ ដោយកីឡាករ Sani Riski Fauzi ។ បន្ទាប់មក ក្រុមឥណ្ឌូនេស៊ី រកបានគ្រាប់ទី២ របស់ខ្លួន នៅនាទីទី ៦៤ ដោយកីឡាករ Osvaldo Ardiles Haay ។
ចប់ ៩០ នាទី ក្រុមឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះ លើក្រុមថៃ ដែលជាម្ចាស់ជើងឯកចាស់ និងបានលើកពានរង្វាន់ AFF U22 Championship Cambodia 2019 ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍