គួឲ្យសរសើរ! ម្ចាស់គម្រោង កំពតឋានសួគ៌ សង់ផ្ទះជូនដូនចាស់ នៅខេត្តកំពត អស់ជិត៥០០០$
ភ្នំពេញ៖ ជារឿងមួយគួឲ្យសរសើរ ដែលម្ចាស់គម្រោងកំពតឋានសួគ៌ លោក ឈួន បូរី បានធ្វើការងារសប្បុរសធម៌មួយ ជូនដូនចាស់ជរា គ្មានទីពឹង ម្នាក់ ដោយលោក បានចំណាយថវិកា ប្រមាណជិត ៥ពាន់ដុល្លារ សងផ្ទះអោយលោកយាយ និងឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
បើតាមការបង្ហោះនៅលើបណ្តាញសង្គម ដែលមហាជនបានសរសើរគ្រប់គ្នានោះ គឺ ក្រោយពីបានឃើញការបង្ហោះពីការងារសប្បុរសធម៌មួយ ហើយលោក ក៏បានសរសេថា ” ថ្ងៃនេះ ខ្ញុំបាទ ឈួន បូរី ម្ចាស់គម្រោងកំពតឋានសួគ៌ បានចុះជួយដល់លោកយាយចាស់ជរាម្នាក់ នៅឃុំត្រពាំងព្រីងស្រុកទឹកឈូ ខេត្តកំពត បានជួយមានគ្រឿងបរិភោគ ។ ដោយឃើញផ្ទះគាត់ ទ្រុឌទ្រោម ពួកយើងខ្ញុំ នឹងជួយសាងសង់ផ្ទះជូនគាត់មួយខ្នង ប្រក់ពីស័ង្កសី អស់ទឹកប្រាក់ប្រមាណជិត៥០០០ដុល្លា ព្រមទាំងបង្គន់អនាម័យផងដែរ” ។
ជាមួយគ្នានោះផងដែរ លោក ក៏បានអំពាវនាវទៅដល់សប្បុរសជនផ្សេងៗផងដែរ អាចចូលរួម តាមទឹកចិត្តជួយដល់គាត់ផង ព្រោះគាត់អត់មានសាច់ញាតិនោះទេ ។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់គម្រោងរូបនេះ បានធ្វើការងារសប្បុរសធម៌បែបនេះ ពោលកន្លងមកគាត់ បានចូលរួមជួយឧត្ថមកុមារកំព្រា និងការងារសង្គមមួយចំនួនទៀតផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍