Connect with us

ក្រុមហ៊ុនជប៉ុនជាច្រើននៅតែបង្ហាញពីទំនុកចិត្តចំពោះអនាគតប្រទេសកម្ពុជា ថ្វីត្បិតការបោះឆ្នោតជាតិនឹងចូលមកដល់នាពេលខាងមុខ

ក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើននៅតែបង្ហាញពីទំនុកចិត្ត និងចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ទោះបីជាឆ្នាំនេះ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនីតិកាលទី ៦ ដែលនឹងធ្វើឡើងនាថ្ងៃទី ២៩ខែកក្កដា ខាងមុខនេះក៏ដោយ ក្នុងហេតុផលថា ក្រុមហ៊ុនជប៉ុន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងអនាគតប្រទេសកម្ពុជា។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាណាចក្រកម្ពុជា នៅក្នុងបទសម្ភាសជាមួយ CTN កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះទាក់ទិនទៅនឹងការបោះឆ្នោតនាពេលខាងមុខនេះ ជប៉ុន គឺជាប្រទេសដែលជួយគាំទ្រចំពោះដំណើរការរៀបចំបោះឆ្នោតនៅកម្ពុជា ហើយក្នុងនោះដែរឯកឧត្តមឯកអគ្គរាជទូតជប៉ុន សង្ឈឹមថា ការបោះឆ្នោតនឹងដំណើរការទៅយ៉ាងល្អ មានសន្តិភាព និងឆ្លុះបញ្ចាំងពីការមតិរបស់ប្រជាជនកម្ពុជា។

នៅឆ្នាំនេះ គឺខូបគម្រប់ ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ ដែលក្លាយ ទៅជាដៃគូយុទ្ធសាស្ត្រ ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដែលជួបពិភាក្សាជាមួយឯក ឧត្តម ស៊ិនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំ ២០១៣មកម្លេះ។
ទន្ទឹមនឹងនោះសម្តេចតេជោ ក៏បានបង្ហាញពីការគាំទ្រគោលនយោបាយរបស់ជប៉ុន ក្នុងការចូលរួមការពារសន្តិភាពយ៉ាងសកម្មទាំក្នុងតំបន់ និងពិភពលោក។

ក្រៅពីនេះឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានលើកឡើងទៀតថា រដ្ឋាភិបាលជប៉ុន ចាត់ទុកកម្ពុជា គឺជាដៃគូសហប្រតិបត្តិការណ៍ដ៏ល្អមួយ ហើយនៅពេលថ្មីៗនេះប្រទេសជប៉ុនក៏បានជំរុញឲ្យប្រទេសមួយចំនួនគួររៀនសូត្របទពិសោធន៍របស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពផងដែរ។

គួរបញ្ជាក់ថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដែលបានជួយកម្ពុជាយ៉ងច្រើន ដូចជា នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ការគាំពារមាតា និងទារក ការអប់រំ ការដឹកជញ្ជូន និងចរាចរណ៍ វិស័យកសិកម្ម ការបោសសម្អាតមីន និងការកំណែទម្រង់ការបោះឆ្នោតជាដើម។

មិនតែប៉ុណ្ណោះជប៉ុន ក៏ជាដៃគូរផ្តល់ជំនួយ និងហិរញ្ញប្បទានដ៏សំខាន់របស់កម្ពុជាផងដែរ។ លើសពីនេះទៅទៀតនោះ រដ្ឋាភិបាលជប៉ុនសន្យាថា នឹងជួយប្រទេសកម្ពុជា ឲ្យក្លាយជាប្រ ទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម