កែវ វាសនា ចេញបទថ្មីសំរាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (មានវីដេអូ)
ភ្នំពេញ៖ តារាចម្រៀង លោក កែវ វាសនា ក្រោយរៀបមង្គលការរួចហើយទទួលកាដូរបានបុត្រពីរនាក់មក ឃើញថារាសីរបស់គាត់កាន់តែឡើងខ្ពស់ជាងមុន ហើយក៏ទើបតែទទួលបានទទួលជោគជ័យជាមួយផលិតកម្ម «ថោន» តាមរយៈបទថ្មីនេះផងដែរ។ ក្រោយពីលោក កែវ វាសនា ផ្លាស់ពីទ្រនំចាស់ ផលិតកម្ម «សាន់ដេ» មករួមរស់ជាមួយផលិតកម្ម «ថោន» មក លោកបានទទួលការស្វាគមន៍ពីមិត្តរួមអាជីពយ៉ាងកក់ក្តៅ មិនត្រឹមតែប៉ុណ្ណឹងនោះទេ លោក កែវ វាសនា កំពុងមានការគាំទ្រជាច្រើន ពីសំណាក់មិត្តយុវវ័យដែលនិយមគាំទ្របទចំរៀងរបស់គាត់បានមួយកំរិតទៀត។
សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ លោក កែវ វាសនា បានចេញផ្សាយនូវបទចម្រៀងជាច្រើនសម្រាប់អ្នករាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ បទចម្រៀងរបស់លោក កែវ វាសនា កំពុងតែទទួលបានការចាប់អារម្មណ៍នោះគឺបទ « បេអឹម និងពូស៊ីក្លូ» ម្ចាស់សំនៀងដើម លោក មាស សាម៉ន ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- កែវ វាសនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍