Connect with us

ព្រឹទ្ធា​ចារ្យ​ចាប៉ី​ដង​វែង​ ​លោកតា ​គង់​ ​ណៃ​ ច្រៀង​បើក​កម្មវិធី​ ​សម្ពោធ​ភាពយន្ត​ខ្មែរ​«​ទារុណកម្ម​ខ្មោច​»​

កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កម្មវិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​ ​ព្រឹត្តិ​ការណ៍​កម្មវិធី​សម្ពោធ​ភាពយន្ត​របស់​ផលិតកម្ម​មាតុ​ចក្រ​ហ្វឹ​ម៍​ ​និង​ផលិតកម្ម​សិល្ប​ភាពយន្ត​ ​បាន​ធ្វើ​ឱ្យ​ក៏​ក្រើក​រ​ ​ផ្សារ​ទំនើប​ ​អេ​អន២​ ​ក្នុង​នោះ​ទស្សនិកជន​មានតែ​ពាក្យ​លាន់មាត់​ថា​៖​ ​«​ពិតជា​អធិកអធម​និង​ប្លែក​មែន​»​។​ ​ចង់​ដឹង​ថា​ហេតុអ្វី​ទស្សនិកជន​លាន់មាត់​បែបនេះ​ ​ព្រោះតែ​កម្មវិធី​នេះ​បាន​រំលេច​នៅ​ការ​រៀប​ចំ​ប្លែក​ៗ​ ​ទាំង​លើ​ឆាក​ ​ទាំង​បច្ចេកទេស​នៅ​ក្រោម​ឆាក​ ​ដោយ​ក្នុង​នោះ​បាន​ដង្ហែក្បួន​ទូងស្គរ​តារា​សម្តែង​ជាមួយ​និង​លោក​ ​ព្រឹទ្ធា​ចារ្យ​ចាប៉ី​ដង​វែង​លោកតា​ ​គង់​ណៃ​ ​មកកាន់​អង្គពិធី​ដែល​លោកតា​គឺជា​គណៈអធិបតី​នៅក្នុង​កម្មវិធី​ទាំងមូល​។​ ​


​ជាពិសេស​កម្មវិធី​នេះ​បាន​រំលឹក​ឡើងវិញ​នៅ​របប​អាវ​ខ្មៅ​ខ្មែរក្រហម​ដោយ​បាន​បង្ហាញ​រូបភាព​ខ្មែរក្រហម​អម​ដោយបទ​ចម្រៀង​រំលឹក​ពី​របប​ដ៏​ឈឺចាប់​ ​និង​ការ​រស់​ឡើងវិញ​នៃ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។​ ​ចុងបញ្ចប់​កម្មវិធី​បាន​ប្តូរ​ពី​ការ​កាត់​ខ្សែរ​បូរ​ពណ៌ក្រហម​ ​ជំនួស​ដោយ​ក្រមា​ខ្មែរយើង​មក​កាត់​វិញ​ដែល​ធ្វើ​ឱ្យ​អង្គពិធី​កាន់តែ​ប្លែក​ថែម​មួយ​កំរិត​ទៀត​។​ ​កម្មវិធី​ទាំងមូល​នេះ​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​លាន់មាត់​កោតសរសើរ​ដូចគ្នា​ការរៀបចំ​កម្មវិធី​ដែល​ដាក់បញ្ចូល​ទាំង​សិល្ប​បុរាណ​ ​និង​សិល្ប​សម័យ​បែបនេះ​គឺជា​គំរូ​មួយ​ដែល​បាន​ផ្តល់​ឱកាស​ដល់​សិល្បករ​សិល្ប​ការិនី​ទាំង​បុរាណ​ ​ទាំង​សម័យ​មានការ​ងារ​ ​និង​ទទួល​បាន​របរ​ចិញ្ចឹមជីវិត​។​
​ភាពយន្ត​ទារុណកម្ម​ខ្មោច​នឹង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​នៅ​ថ្ងៃស្អែក​នេះ​ហើយ​។​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម