Klopp ថា នេះមិនមែនជាឱកាសចុងក្រោយរបស់ Liverpool ដើម្បីឈ្នះពាន Premier League ទេ
អង់គ្លេស៖ លោក Jurgen Klopp បានឆ្លើយតបចំពោះការរិះគន់ ថា នេះមិនមែនជាឱកាសចុងក្រោយរបស់ក្រុមគាត់ ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ទេ ។
ក្រុមហង្សក្រហម បានស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានរក្សាការនាំមុខ ១ពិន្ទុនៅលើកំពូលតារាង បើទោះបីជាលេងស្មើ ៣លើកក្នុងការប្រកួត ៤ដងកន្លងមកក៏ដោយ។
មុនពេលស្វាគមន៍ក្លិប Watford នៅរាត្រីនេះ អ្នកចាត់ការទូទៅរូបនេះបានរំឭកដល់អ្នកដែលសង្ស័យមកលើក្រុមខ្លួន ថា នឹងមិនមានឱកាសផ្សេងទៀតនោះទេ ។
គ្រូសញ្ជាតិអាឡឺម៉ង់ បានប្រាប់កាសែតអង់គ្លេសថា ៖ នេះមិនមែនជាឱកាសចុងក្រោយរបស់យើងឡើយ តែជារឿងសំខាន់ ។ នេះគឺជាឱកាសដំបូងរបស់យើងក្នុងការដណ្ដើមពាន។ “តើពិតជាឱកាសតែមួយគត់ ដែលយើងត្រូវក្លាយជាម្ចាស់ជើងឯកមែនទេ? ខ្ញុំមិនប្រាកដទេ ” ។
គួរបញ្ជាក់ផងដែរថា ហង្សក្រហម មិនដែលឈ្នះពានរង្វាន់លីហ្គទេ ចាប់តាំងពីឆ្នាំ ១៩៩០ ដែលនាំឱ្យមានសម្ពាធកាន់តែខ្លាំង ទៅលើក្លិបដើម្បីបញ្ចប់ភាពមិនដែលឈ្នះពានរបស់ពួកគេ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍