Connect with us

Pochettino​៖​ ​ត្រូវការ​ពេល​ ​១ទសវត្សរ៍​ ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ ​និង​ ​ក្លាយ​ជើងឯក​

អង់គ្លេស​៖​ ​លោក​ ​Mauricio​ ​Pochettino​ ​បាន​បញ្ជាក់​ថា​ ​លោក​ ​អាច​ត្រូវការ​រយៈពេល​ ​១ទសវត្សរ៍​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ក្លិប​ ​និង​ធ្វើឲ្យ​ពួកគេ​ក្លាយទៅជា​ជើងឯក​។​ ​
​អ្នកចាត់ការ​របស់​ ​Tottenham​ ​ជឿជាក់​ថា​ ​បញ្ហា​ចិត្តគំនិត​ ​កំពុងតែ​ធ្វើឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​វិលត្រឡប់​ទៅ​ដូច​កាលពីមុន​វិញ​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ក្រោយ​បរាជ័យ​ក្នុង​ការកាត់បន្ថយ​គម្លាត​ពី​ក្រុម​ ​Manchester​ ​City​ ​និង​ ​Liverpool​ ​ដោយ​ចាញ់​ ​Burnley​ ​២​-​១​ ​នៅ​ឯ​ក្លឹប​ ​Turf​ ​Moor​ ​កាលពី​ថ្ងៃសៅរ៍​ ​ហើយ​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ ​Chelsea​ ​នៅ​ ​Stamford​ ​Bridge​។​
​ ​Pochettino​ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ​៖​ ​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​កីឡាករ​គឺ​ល្អ​ណាស់​ ​ខ្ញុំ​មិន​មានការ​ខកចិត្ត​ជាមួយ​ពួកគេ​ឡើយ​ ​តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់​ ​ដែល​យើង​មិន​អាច​កសាង​អារម្មណ៍​ថា​ ​ការប្រកួត​នី​មួយ​ៗ​សុទ្ធសឹងតែ​ជា​ការប្រកួត​ដ៏​សំខាន់​បំផុត​។​ ​អ្នក​ត្រូវ​បង្ហាញ​ទម្រង់​ជា​ក្រុម​មួយ​ដែល​កំពុង​ប្រយុទ្ធ​សម្រាប់​រឿង​ធំៗ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម