Connect with us

បញ្ហា​របួស​កីឡាករ​ធ្វើឲ្យ​ ​Solskjaer​ ​មាន​សម្ពាធ​ឡើងវិញ​ ​ក្នុង​ការ​ប្រជែង​កៅអី​ ​Top​ ​4​

អង់គ្លេស​៖​ ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​ដែល​ជា​អ្នក​ចាត់​បណ្ដោះអាសន្ន​របស់​ ​Manchester​ ​United​ ​បាន​ទទួលស្គាល់​ថា​ ​របួស​កីឡាករ​បាន​ធ្វើឲ្យ​រូបលោក​មាន​សម្ពាធ​ឡើងវិញ​ ​ក្នុង​ការ​ប្រជែង​កៅអី​ ​Top​ ​4​ ​។​ ​
​ក្រុម​បិសាច​ក្រហម​ ​កំពុង​ជួប​វិបត្តិ​របួស​កីឡាករ​ ​បន្ទាប់ពី​ ​Ander​ ​Herrera​,​ ​Juan​ ​Mata​ ​និង​ ​Jesse​ ​Lingard​ ​បាន​ជួប​បញ្ហា​សាច់ដុំ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ពេល​ប៉ះ​ជាមួយ​ក្រុម​កំពូល​តារាង​ ​Liverpool​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​
​ដោយឡែក​ ​កីឡាករ​ ​Anthony​ ​Martial​ ​និង​ ​Nemanja​ ​Matic​ ​សុទ្ធសឹង​បាន​ខកខាន​ការប្រកួត​នៅ​កីឡដ្ឋាន​ ​Old​ ​Trafford​ ​ដូចគ្នា​ ​ខណៈ​ដែល​ ​Marcus​ ​Rashford​ ​ក៏​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​ផង​ដែរ​ ​សម្រាប់​ការ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ក្លិប​ ​Crystal​ ​Palace​ ​ដោយសារ​បញ្ហា​កជើង​។​ ​
​យ៉ាងណាមិញ​ ​ក្លិប​ ​ក៏​នៅ​មាន​យុវជន​ ​Tahith​ ​Chong​,​ ​Angel​ ​Gomes​ ​និង​ ​James​ ​Garner​ ​ដែល​ត្រូវ​បាន​បញ្ជូន​ឈ្មោះ​ក្នុង​ក្រុម​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ ​Selhurst​ ​Park​ ​ហើយ​លោក​ ​Solskjaer​ ​បាន​ទទួលស្គាល់​ថា​ ​ការប្រកួត​ជា​ញឹកញាប់​ពេក​បាន​បណ្តាល​ឱ្យ​កីឡាករ​មានរបួស​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម